សន្តិសុខសង្គម
មន្ត្រីជំនាញដុតកម្ទេចសាច់ជ្រូកនាំចូលពីប្រទេសថៃជាងកន្លះតោន
សាច់ជ្រូកចម្រុះប្រមាណ៦០០គីឡូក្រាមដែលលួចនាំចូលពីប្រទេសថៃ ត្រូវបានដុតកម្ទេចចោល បន្ទាប់ពីកម្លាំងជំនាញពិនិត្យឃើញថា ការនាំចូលនេះគ្មានច្បាប់អនុញ្ញាត ។

កិច្ចប្រតិបត្តិការនេះបានធ្វើឡើងដោយកម្លាំងនគរបាលចរាចរណ៍ស្រុកកំរៀង ដែលឈរជើងលើកំណាត់ផ្លូវជាតិលេខ៥៩ ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង សហការជាមួយកម្លាំងនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក LEXUS RX300ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ2A-7015 នៅចំណុចក្បែរច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ខណ:ដែលរថយន្តមួយគ្រឿងនេះព្យាយាមបើករត់គេចពីសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចតាមដងផ្លូវ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើករថយន្តឈ្មោះ រ៉ន ធឿត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុក ឯកភ្នំ ខេត្តបាត់ដំបង ហើយនៅពេលសមត្ថកិច្ចធ្វើការពិនិត្យក្នុងរថយន្តរកឃើញមានគ្រឿងក្នុងសាច់ជ្រូកប្រមាណ៦០០គីឡូក្រាម។
លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យ រួមជាមួយមន្រ្តីជំនាញកាំកុងត្រូល និងមន្រ្តីជំនាញបសុពេទ្យ នាំយកសាច់គ្រឿងក្នុងជ្រូកខូចគុណភាពទៅដុតកម្ទេចចោលនៅទីលានចាក់សំរាម ស្ថិតក្នុងភូមិថ្មីឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង វេលាម៉ោង១និង០០នាទីថ្ងៃដដែល រីឯរថយន្តនិងម្ចាស់បាននាំមកកាន់ការិយាល័យជំនាញដើម្បីអនុវត្តតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


