Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចាប់សាច់ជ្រូកខុសច្បាប់ប្រមាណ ២ តោន ដែលចេញពី កម្ពុជា

បានផុស

នៅ

ប្រទេស​ថៃ ៖ សាច់​ជ្រូក​ក្លាសេ​កក ប្រមាណ ២ តោន ត្រូវ​កម្លាំង​ជំនាញ​ក្នុង​ខេត្ត​ស្រះកែវ​ចាប់​បាន អំឡុង​សាច់​ទាំងនេះ កំពុង​ធ្វើ​ចរាចរ​តាម​រថយន្ត បម្រុង​ទៅកាន់​ទីផ្សារ​ខេត្ត​ឈុនបុរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ២៦ ខែ​តុលា ឆ្នាំ ២០២២ ត្រង់​ចំណុច​ខាតាង៉ក ឃុំ​ខ្លង​ហាត ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដែល​រថយន្ត​ប្រព្រឹត្ត​បទល្មើស​ម៉ាក​អ៊ីស៊ុយស៊ុយ ពាក់​ស្លាក​លេខ ច័ន្ទ​បុរី ៧២៤៧ បើកបរ​ដោយ​ជនជាតិ​ថៃ រស់នៅ​ខេត្ត​ឈុនបុរី។

ក្រោយ​ធ្វើការ​ត្រួតពិនិត្យ​នៅ​ឃ្លុប​ខាងក្រោយ សមត្ថកិច្ច​ជំនាញ សង្កេត​ឃើញ​ថា មាន​សាច់​ជ្រូក​ក្លាសេ​កក ប្រមាណ ២ តោន ដោយ​អ្នក​បើកបរ​សារភាព​ថា ខ្លួន​គេ​ជា​អ្នក​ស៊ីឈ្នួល​ដឹក​ចេញពី​ព្រំដែន​កម្ពុជា ឆ្ពោះ​ទៅកាន់​ខេត្ត​ឈុនបុរី បាន​កម្រៃ​ក្នុង​មួយ​ជើង ១៥.០០០ បាត។

កម្លាំង​ជំនាញ​បញ្ជាក់​ថា ការ​នាំ​សាច់​ជ្រូក​ពី​ប្រទេស​ជិតខាង​ចូល​ក្នុង​ប្រទេស​ថៃ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​បែបនេះ គឺ​មាន​ហេតុផល​ពីរ​យ៉ាង ៖ ទី​១-អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ដែល​បរិភោគ ព្រោះ​មិនបាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ និង​ទី​២-មាន​ការ​ប៉ះពាល់​ដល់​ប្រជាកសិករ​ដែល​បើក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅ​ក្នុង​ស្រុក។

ដូច្នេះ​សរុប​រួម ទាំង​វត្ថុតាង និង​អ្នកបើកបរ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ថៃ បញ្ជូន​ទៅ​តាម​ផ្លូវ​ច្បាប់​ហើយ ដើម្បី​ឲ្យ​អង្គភាព​ជំនាញ​ចាត់​វិធានការ​តាម​នីតិវិធី៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម