ព័ត៌មានជាតិ
ចាប់រថយន្ដពីរគ្រឿងលួចនាំចូលសាច់មាន់ និងសាច់ជ្រូកខូចគុណភាពពីប្រទេសវៀតណាម និងថៃ
ផលិតផលពីសាច់មាន់ ជ្រូក បង្កក់ពីប្រទេសវៀតណាម និងស៊ុតមាន់ ប្រហិតចម្រុះពីប្រទេសថៃសម្រុកចូលមកចរាចរណ៍លើទីផ្សារខេត្តបន្ទាយមានជ័យដោយខុសច្បាប់ និងខូចគុណភាពជាច្រើនតោនតាមរយះរថយន្តក្រុង និងរថយន្តសាំយ៉ុងត្រូវបានមន្រ្កីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីអយ្យការសាលាដំបូងបង្រ្កាប់យកទៅកម្ទេចចោល។

លោក ហ៊ុយ ទូច ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា ចាប់តាំងពីម៉ោង៤ទាបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ លោកបានដឹកនាំក្រុមត្រួតពិនិត្យចលនាសត្វការិយាល័យ សហការជាមួយក្រុមការងារអន្តរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោកព្រះរាជអាជ្ញារង លុយ លីហួរ នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានឃាត់ចាប់បទល្មើសចំនួន០២ករណី។ ដោយករណីទី១ឃាត់ចាប់រថយន្តក្រុង ០១គ្រឿង ម៉ាក HYUNDAI AERO SPACE ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3A-9889 ដែលផ្ទុកស៊ុតមាន់សរុប ១២០ដុំ ស្មើនឹង ៣៦ ០០០ គ្រាប់ (១ដុំ=៣០០គ្រាប់) និងផលិតផលសាច់បង្កកសរុបទាំងអស់ ៥៣០គីឡូក្រាម (ដោយក្នុងនោះដាក់ក្នុងធុងស្នោចំនួន០៤=២០០គីឡូក្រាម និងកេះក្រដាសចំនួន១៦កេះ=៣៣០គីឡូក្រាម) ដោយបាននាំចូលពីប្រទេសវៀតណាម ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាចេញ នៅត្រង់ចំណុចភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ដោយអ្នកបើករថយន្តឈ្មោះ នៅ ផាន (ស៊ីឈ្នួលដឹក) នៅខេត្តត្បូងឃ្មុំ ។

ចំពោះផលិតផលសាច់ជ្រូក មិនបានរក្សាទុកឲ្យយបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស (សីតុណ្ហភាពមិនដល់-18អង្សាសេ និងកន្លែងស្តុកទុកពុំមានអនាម័យ)។ ករណីទី២ ឃាត់ចាប់រថយន្ត០១គ្រឿងទៀត ម៉ាក Ssangyong Istana ពណ៌សម្បកឪឡឹក ជាប្រភេទរថយន្តដឹកអ្នកដំណើរ ១៥កៅអី ពាក់ស្លាកលេខ កំពង់ចាម 2A-0180 ផ្ទុកប្រហិតចម្រុះចំនួន ៥ ៣៤៦គីឡូក្រាម និងសាច់សត្វមាន់ចំនួន ១ ៥៨០គីឡូក្រាម ដែលនាំចូលផលិតផលមានដើមកំណើតពីសត្វ (ប្រហិត និងសាច់សត្វមាន់) ពីប្រទេសថៃ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ឆ្ពោះទៅលក់ចែកចាយដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ នៅត្រង់ចំណុចភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត ជិតភ្លើងស្តុប ។

មន្រ្តីជំនាញបានយកវត្ថុតាងល្មើសទាំងពីរខាងលើ មកបង្ខាំងទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ហើយក្រុមការងារចម្រុះបានឯកភាពគ្នា ស្នើសុំការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការដុតកម្ទេចចោលនៅភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នាថ្ងៃខែឆ្នាំដដែល៕
អត្ថបទ៖ អពៅ






-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


