ព័ត៌មានជាតិ
សមាគមស្នើសុំអន្តរាគមន៍ទប់ស្កាត់ចលនាលួចនាំចូលសត្វរស់និងសាច់បង្កកតាមច្រកព្រំដែន
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានស្នើសុំអន្តរាគមន៍ទប់ស្កាត់ចលនាលួចនាំចូលសត្វរស់ ផលិតផលមានដើមកំណើតពីសត្វ និងសាច់បង្កក តាមច្រកព្រំដែន និងច្រករបៀងព្រំដែនប្រទេសជិតខាង ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកបរិភោគ និងអ្នកចិញ្ចឹមក្នុងស្រុក។
នៅក្នុងសេចក្តីជូនដំណឹងផ្ញើជូនលោកអភិបាលខេត្តតាកែវ ចុះថ្ងៃទី២៨ ខែមីនា លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា ការស្នើសុំអន្តរាគមន៍នេះដោយសារសព្វថ្ងៃកសិករកំពុងមានវិបត្តិដែលបណ្តាលមកពីចលនាលួចនាំចូលសត្វរស់ផលិតផលមានដើមកំណើតពីសត្វ និងសាច់បង្កកដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកបរិភោគ និងអ្នកចិញ្ចឹមក្នុងស្រុកបណ្ដាលពីជំងឺឆ្លងដែលសត្វបង្កហានិភ័យខ្ពស់បំផុតដល់សុខភាពប្រជាពលរដ្ឋ។

លោកបានបន្តថា ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចគ្គមហាសពាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងនៅក្នុងមហាសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់និងនេសាទប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ របស់ក្រសួងកសិកម្មកាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ សម្តេចតេជោបានណែនាំឱ្យមានការទប់ស្កាត់ឈ្មួញខិលខូចបង្កហានិភ័យដល់ផលនេសាទ។
លោកបានបន្តទៀតថា ដូចគ្នានេះដែរកសិករទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាកំពុងជួបវិបត្តិក្នុងវិស័យចិញ្ចឹមសត្វបណ្តាលពីឈ្មួញខិលខូចលួចនាំចូលតាមចក្រព្រំដែន និងច្រករបៀងដែលបង្កឱ្យមានផលប៉ះពាល់ដល់វិស័យចិញ្ចឹមសត្វរបស់កសិករ ។

លោកប្រធានសមាគមបានអំពាវនាវដល់លោកអភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធជាប់ព្រំដែនប្រទេសវៀតណាមដូចជាខេត្តតាកែវ ព្រៃវែង ស្វាយរៀង និងត្បូងឃ្មុំ មេត្តាជួយពិនិត្យនិងជួយធ្វើការទប់ស្កាត់ឈ្មួញខិលខូចលួចនាំចូលសត្វរស់ ផលិតផលមានដើមកំណើតពីសត្វ និងសាច់បង្កក តាមច្រកព្រំដែន និងច្រករបៀងព្រំដែនឈ្មួញខិលខូចឲ្យមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


