ព័ត៌មានជាតិ
រថយន្តខ្នាតយក្ស៣គ្រឿងដឹកអង្ករដំណើបជិត១០០តោន នាំចូលពីសៀមតាមច្រកកំពង់ស្រឡៅ
រថយន្តខ្នាតយក្សចំនួន៣គ្រឿងដឹកអង្ករដំណើបជិត១០០តោន ដែលគេអះអាងថានាំចូលពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកកំពង់ស្រឡៅ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឃាត់ចាប់បានកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែកញ្ញា នៅលើកំណាត់ផ្លូវជាតិលេខ៦២ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ជុំវិញករណីនេះ ពុំទាន់មានការអះអាងជាផ្លូវការពីសមត្ថកិច្ច ឬមន្ត្រីពាក់ព័ន្ធណាមួយនៅឡើយទេ ប៉ុន្តែប្រភពក្រៅផ្លូវការបានឲ្យដឹងថា រថយន្តវេអងនេះបានធ្វើសកម្មភាពដឹកអង្ករដំណើបចេញពីច្រកកំពង់ស្រឡៅ និងបន្តដំណើតាមផ្លូវជាតិលេខ៦២ លុះមកដល់ភូមិសាស្ត្រខេត្តកំពង់ធំ ក៏ត្រូវសមត្ថកិច្ចឃាត់ចាប់តែម្ដង។ ប្រភពបន្តថា ក្រោយសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចឃាត់ចាប់រថយន្តទាំង៣ខាងលើ ស្រាប់តែមានមន្ត្រីគយ១រូប បានចេញមុខអន្ដរាគមន៍ និងបាននិយាយថា “ដោះលែងវិញទៅ យកត្រឹមបាយទឹកបានហើយ” តែត្រូវសមត្ថកិច្ចអូសរថយន្តយកមកស្នងការដ្ឋាននគរបាលខេត្តដើម្បីរក្សាទុក។

នៅព្រឹកថ្ងៃទី១ កញ្ញា ប្រភពក្រៅផ្លូវការដដែលបន្ថែមថា រថយន្តទាំង៣គ្រឿងនេះ មានច្បាប់អនុញ្ញាតឲ្យដឹកតែ៦០០គីឡូ ប៉ុន្តែជាក់ស្ដែង រថយន្តទាំងនេះដឹកអង្ករហូតដល់ទៅ២៨តោន ក្នុងមួយគ្រឿង។ ទោះយ៉ាងណារហូតដល់ពេលនេះ គេនៅមិនទាន់ទទួលបានការបញ្ជាក់អះអាងជាផ្លូវការណាមួយពីចំណាត់ការច្បាស់លាស់របស់លោកព្រះរាជអាជ្ញារ អមសាលាដំបូងខេត្តកំពង់ធំ នៅឡើយទេ។

ទន្ទឹមគ្នានោះមហាជន បានសំដែងការខឹងសម្បារយ៉ាងខ្លាំង និងហួសចិត្តចំពោះមន្ត្រីច្រកកំពង់ស្រឡៅ ជុំវិញការអនុញ្ញាតឲ្យមានការនាំទំនិញសៀមចូលមកកម្ពុជា ខណ:ប្រទេសកម្ពុជាកំពុងមានសង្គ្រាម ជាមួយសៀម ហើយពលរដ្ឋកំពុងធ្វើពហិការទំនិញសៀម៕
អត្ថបទ៖ ឈាង មករា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


