Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្មចង់ប្រែ សហគមន៍កសិកម្ម ព្រៃឈើ និងនេសាទ ជាសហគមន៍អេកូទេសចរណ៍ដ៏ទាក់ទាញ

បានផុស

នៅ

លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបំណងចង់ប្រែក្លាយសហគមន៍កសិកម្ម សហគមន៍ព្រៃឈើ និងសហគមន៍នេសាទទៅជាសហគមន៍អេកូទេសចរណ៍ដ៏ទាក់ទាញទៅថ្ងៃអនាគត ដើម្បីលើកកម្ពស់សេដ្ឋកិច្ច កម្រិតជីវភាពរបស់ប្រជាសហគមន៍ឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំលើកទី១ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ) នៅទីស្តី ការក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែមីនានេះ លោក វេង សាខុន ជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ) បានបង្ហាញអំពីការប្តេជ្ញាចិត្ត និងសុឆន្ទៈសហការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបន្តកិច្ចសហការ ជាមួយគ្រប់ដៃគូដើម្បីពង្រឹង និងពង្រីកប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជាតិអេកូទេសចរណ៍ និងផែនការសកម្មភាពសំខាន់ៗរបស់ គ.ជ.អ.អ ដោយបន្តជំរុញ គាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគវិស័យទេសចរណ៍ អេកូទេសចរណ៍ ឆ្លើយតបទៅនឹងវិធានសុវត្ថិភាពទេសចរណ៍ ដោយមិនមើលរំលងគោលការណ៍ប្រឡងប្រណាំង “ទីក្រុងស្អាត រមនីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” រួមទាំងវិស័យកសិកម្មមានដូចជា៖ សហគមន៍កសិកម្ម សហគមន៍ព្រៃឈើ និងសហគមន៍នេសាទ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច កម្រិតជីវភាពរបស់ប្រជាសហគមន៍ ដែលប្រកបមុខរបរកសិកម្មជាចម្បង ក្នុងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឆ្នាំ២០២១- ២០២៣ តាមយុទ្ធសាស្រ្ត “អភិក្រមផ្ការីក” របស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីបានរំលេចអំពីសក្តានុពលនៃសហគមន៍នេសាទ សហគមន៍ព្រៃឈើ និងសហគមន៍កសិកម្ម ដែលអាចប្រែក្លាយទៅជាសហគមន៍អេកូទេសចរណ៍បាននាពេលអនាគត។ ជាក់ស្តែងបច្ចុប្បន្នមានសហគមន៍នេសាទចំនួន ១៣១ ក្នុងចំណោម ៥១៦ ដែលមានសក្តានុពលភាពប្រែក្លាយជាសហគមន៍ទេសចរណ៍ធម្មជាតិ។ ជាមួយគ្នានេះ បច្ចុប្បន្នមានសហគមន៍នេសាទចំនួន ២៧ បាន និងកំពុងដំណើរការទេសចរណ៍ធម្មជាតិនៅតំបន់មាត់ សមុទ្រ និងតំបន់បឹងទន្លេសាបនៅក្នុង ១២ ខេត្ត៖ ក្រចេះ ស្ទឹងត្រែង តាកែវ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមាន ជ័យ កំពត ព្រះសីហនុ កែប និងខេត្តកោះកុង។

ចំណែកសហគមន៍ព្រៃឈើ យើងមានចំនួន ៦៤៣ ក្នុងនោះបានធ្វើផែនការគ្រប់គ្រងចំនួន ១០៣ ព្រមទាំងមានតំបន់ព្រៃឈើតាមបណ្តោយដងស្ទឹង ព្រែក បឹង ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ចម្ការឈើដាំ ស្ថានីយផ្សព្វផ្សាយ និងស្តារ ព្រៃ-ឈើ ចម្ការកសិ-រុក្ខកម្ម ចម្ការរុក្ខទិវាថ្នាក់ជាតិ និងក្រោមជាតិ ដែលអាចអភិវឌ្ឍទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ និងតំបន់លំហែកម្សាន្ត។

រីឯសហគមន៍កសិកម្មចំនួន ១ ២១៧ ក្នុងនោះមានសហគមន៍ផលិតបន្លែចំនួន ២៥៩ និងសហភាពសហគមន៍កសិកម្មចំនួន ១១។ នាពេលអនាគត សហគមន៍កសិកម្មមួយចំនួនអាចនឹងបង្កើតមុខរបរថ្មីមួយដែលហៅថា “កសិ-ទេសចរណ៍” សម្រាប់ផ្តល់ឱកាសដល់អ្នកទេសចរណ៍ក្នុងស្រុក និងបរទេសបានទៅទស្សនាកសិដ្ឋាន។ កសិដ្ឋានដែលសហគមន៍កសកិកម្មអាចផ្តល់ជាកន្លែងឱ្យអ្នកទេសចរណ៍ទៅទស្សនានោះរួមមាន៖ ដំណាំស្រូវ ដំណាំម្រេច ដំណាំបន្លែ ស្វាយកែវរមៀត ស្វាយចន្ទី មៀនប៉ៃលិន និងកៅស៊ូ។ល។ ហេតុដូច្នេះ មានសហគមន៍កសិកម្មមួយចំនួន អាចក្លាយជាសហគមន៍កសិកម្ម កសិ-ទេសចរណ៍ នៅពេលអនាគត ប្រសិនបើសហគមន៍កសិកម្មចង់បង្កើតមុខរបរថ្មីស្តីពី កសិ-ទេសចរណ៍ នៅក្នុងសហគមន៍កសិកម្មរបស់ខ្លួនរួមទាំងសហគមន៍នេសាទ និងសហគមន៍ព្រៃឈើ។

ជាមួយបញ្ហាប្រឈមសំខាន់ៗទាក់ទងការបង្កើត ការអភិវឌ្ឍ ការដឹកនាំ គ្រប់គ្រងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ធ្វើយ៉ាងណាឱ្យសហគមន៍មានការអភិវឌ្ឍប្រកបដោយវិបុលភាព ចីរភាព និងនិរន្តរភាព លោករដ្ឋមន្ត្រីសង្ឃឹម ជឿជាក់ថា កិច្ចប្រជុំនាពេលនេះ មិនត្រឹមតែជួយលើកកម្ពស់ការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសពិភាក្សាផ្លាស់ប្តូរទស្សនៈដើម្បីស្វែងរកវិធីដោះស្រាយបញ្ហាប្រឈមនានាសំដៅឆ្ពោះទៅសម្រេចគោលដៅនៃការគ្រប់គ្រងអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ប្រកបដោយចីរភាពតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ក្នុងស្មារតីម្ចាស់ការទទួលខុសត្រូវក្នុងបុព្វហេតុចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនល្បឿនកំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍តំបន់ជនបទ ការបង្កើនសក្តានុពលទេសចរណ៍ធម្មជាតិ ឆ្លើយតបទៅនឹងគោលនយោបាយជាតិអេកូទេសចរណ៍ឆ្នាំ២០១៩-២០៣០៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ១ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៤ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម