Connect with us

ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ កំពុង​រៀបចំ​គោ​លន​យោបាយ និង​យន្តកាច្បាប់ ដើម្បី​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធ តុលាការ​ឲ្យ​មាន​ប្រសិទ្ធភាព​

បានផុស

នៅ

លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ​បានបញ្ជាក់​កម្ពុជា​ថ្មី​ថា កន្លងមកការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ ត្រូវបានធ្វើ​ឡើងជា​បន្តបន្ទាប់ តាម​ទម្លាប់​ស្រុកតាម​តំបន់ ប៉ុន្តែ​មិនទាន់មាន​ជា​យន្តការ​ច្បាប់​ត្រឹមត្រូវ​នោះទេ ហេតុនេះ ទើប​តម្រូវ​ឲ្យ​ក្រសួង​រៀបចំ​យន្ត ការ​ឲ្យ​បាន​ត្រឹមត្រូវ តាម​បទដ្ឋាន​ច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ក្រសួងយុត្តិធម៌​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​មួយ​ត្រូវ បាន​ធ្វើឡើងកាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ ដឹកនាំ​ដោយ​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ​ក្រសួង យុត្តិធម៌ និង​ជា​ប្រធាន​ក្រុមការងារ ដោយបាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​លើ​កិច្ចការ​ពាក់ព័ន្ធ​មួយចំនួន ដែល​ត្រូវអនុវត្ត​ក្នុងអំឡុងពេល និង​ក្រោយ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​។

លោក ជិន ម៉ា​លីន ថ្លែងថា កិច្ចប្រជុំ​នេះ ជាការ​រៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​ច្បាប់ យន្តការ​របៀបរបប​ពាក់ព័ន្ធ​ទៅដល់​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ គឺ​ធ្វើ​ការងារ​ទាក់ទង​ទៅនឹង​ការដោះ ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាកា តែ​ក្រុមការងារ​នេះ មិនមែន​ចុះ​ដោះស្រាយ​ផ្ទាល់​នោះទេ ដោយសារ​យើង​មិនទាន់មាន​ក្របខ័ណ្ឌ​គោលនយោបាយ​ការដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធតុលាការ​នៅឡើយ​ទេ​។​

បើតាម​លោក ជិន ម៉ា​លីន កន្លងមក គឺ​យើង​ចេះតែ​ធ្វើតាម​ទម្លាប់ នៅ​ថ្នាក់ក្រោម​ជាតិ តែ​យើង​មិន ទាន់មាន​ក្របខ័ណ្ឌ​ច្បាប់​និង​គោលនយោបាយ​ត្រឹមត្រូវ ដូច្នេះ​ពេលនេះ​យើង​កំពុងតែ​សិក្សា​ក្រប ខ័ណ្ឌ​ច្បាប់ និង​គោលនយោបាយ​ផ្សេងៗ​ពាក់ព័ន្ធ​ទៅនឹង​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។

លោក ជិន ម៉ា​លីន បញ្ជាក់​យ៉ាងនេះ​ថា “​ជាការ​អនុវត្ត ជា​ទម្លាប់ គឺ​យើង​មាន​ហើយ ដូចជា​ចៅហ្វាយ ស្រុក ​ចៅហ្វាយ ខេត្ត មេភូមិ មេឃុំ តែ​ជា​យន្តការ​ច្បាប់ យើង​មិនទាន់មាន ជា​បទដ្ឋាន​ជា​របៀបរបប ដែលជា​ក្របខ័ណ្ឌ​ច្បាប់ ជា​គោលនយោបាយ តួអង្គ​ដែល​ត្រូវ​ដោះស្រាយ​ជាដើម យើង​មិនទាន់មាន​ទេ គ្រាន់តែ​មានការ​អនុវត្ត​តាម​តំបន់ ទៅតាម​កន្លែងនីមួយៗ​ប៉ុណ្ណោះ ដូច្នេះ​ពេលនេះ​យើង​កំពុង​រៀប ចំ​ក្របខណ្ឌ​ច្បាប់ ក្របខណ្ឌ​គោលនយោបាយ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាពច្បាស់លាស់​”​។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ចេញ​សេចក្តីសម្រេច​មួយ ស្តីពី ការបង្កើត​ក្រុមការងារ​បច្ចេកទេស រៀបចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ដែល​ក្រុមការងារ​នេះ ដឹកនាំ​ដោយ​លោក ជិន ម៉ា​លីន រដ្ឋលេខា ធិ​ការ​ក្រ សួងយុត្តិធម៌ ដើម្បី​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលា ការ ហើយ​ក្រុមការងារ​នេះ​មាន​សមាជិក​សរុប​ចំនួន​១៥ រូប​។​

ក្រុមការងារ​នេះ មាន​បេសកម្ម តួនាទី និង​ភារកិច្ច សម្របសម្រួល​រាល់​សកម្មភាព​នានា ជាមួយ​ស្ថា ប័ន​ពាក់ព័ន្ធ​ក្នុងការ​អនុវត្ត​ការងារ​រៀបចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​, ចូល រួម​ផ្ដល់​ប្រឹក្សា​និង​អនុសាសន៍​ផ្សេងៗ​ក៏ដូចជា​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​រៀបចំ​គោលនយោបាយ​ដោះ ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​, ជា​មន្ត្រី​បង្គោល​ក្នុងការ​សម្រប​សម្រួលកា​រ​រៀបចំ និង​ការអនុវត្ត​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​, ទទួល​អនុវត្ត​ការងារ​ផ្សេងៗ​តាម​ការចាត់​តាំងរបស់​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​កាល​កែទម្រង់​ច្បាប់ និង​ប្រ ព័ន្ធយុត្តិធម៌​៕

កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម