Connect with us

ព័ត៌មានជាតិ

ក្រសួង​នឹង​ជូន​ដំណឹង​ពាក់ព័ន្ធ​នឹង​បេក្ខជន​ប្រឡង​បាក់​ឌុប​ដល់សាធារណជន​នាពេល​ឆាប់ៗ​នេះ​

បានផុស

នៅ

​លោក រស់ ​សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន​និង​កីឡា​ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​១៦​ធ្នូ​នេះ​ថា​ ក្រសួង​អប់រំ​ នឹង​ជម្រាប​ជូនដល់​សា​ធារណ​ជន​ឲ្យ​បាន​ជ្រាប​ពាក់ព័ន្ធ​ទៅនឹង​បេក្ខជន​ប្រ​ឡ​ង​បាក់​ឌុប​នាពេល​ឆាប់ៗ​នេះ​ បន្ទាប់ពី​ក្រសួង​ប្រជុំ​ផ្ទៃក្នុង​រួចរាល់​នោះ​។​

លោក​បាន​មានប្រសាសន៍​បន្តទៀតថា ​« ក្រសួង​អប់រំ យុវជន​និង​កីឡា​ គោរព​ទទួល​អនុសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ សម្រាប់​ពិភាក្សា​ផ្ទៃក្នុង​ក្រសួង​ រួច​នឹង​ជម្រាបជូន​ពី​ករណីនេះ​ក្នុងពេល​ឆាប់ៗ​នេះ​»​។​

ក្នុងឱកាស​ថ្លែង​សារ​ពិសេស​ទៅកាន់​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃទី​១៥​ធ្នូ​ ប្រមុខ​រដ្ឋា​ភិ​បា​ល​កម្ពុជា​ សម្តេច​តេ​ជោ​ហ៊ុន សែន បានប្រកាស​អនុញ្ញាតឱ្យ​សិស្ស​ថ្នាក់​ទី​១២ សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០ជាប់​ស្វ័យប្រវត្តិ​ ដោយ​មិនចាំបាច់​ឆ្លងកាត់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​តិយ​ភូមិ ឬ​បាក់​ឌុប ដែល​ត្រូវ​បានកំណត់​ធ្វើ​នៅ​ថ្ងៃទី​១១ខែមករា​ឆ្នាំក្រោយ​នោះឡើយ ដោយ​ថា ដើម្បី​ការពារ​ការចម្លង​ជំងឺ​កូ​វីដ​១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​ មូល​ហេតុដែល​សម្តេច​ជ្រើសរើស​មធ្យោបាយ​នេះ​ដោយសារ​រដ្ឋាភិបាល​ មិនទាន់​អាច​ទប់ស្កាត់បាន​ទាំងស្រុង​នូវ​ព្រឹត្តិការណ៍​ឆ្លង​ក្នុ​ង​សហគមន៍​២៨​វិច្ឆិកា​ ខណៈ​កម្ពុជា​មិនទាន់បាន​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​។​

សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ​«​ប្រឡង​រួម​ធ្វើ​វា​មិនកើត​ព្រោះ​ខ្ញុំ​មិន​អនុញ្ញាត​ឱ្យធ្វើ​ទេ ​ព្រោះ​លោក​ឯង​យកតែ​វិស័យ​អប់រំ​មួយ​យកមក​គិត​ អត់​មាន​គិតដល់​ប្រជាជន​ទូទៅ តើ​ឱ្យ​ខ្ញុំ​ទទួល​ម៉េច​បាន​។មេដឹកនាំ​ប្រទេស​ទទួលខុសត្រូវ​មុខ​សភា​ ក៏ដូចជា​ការទទួលខុសត្រូវ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​។​ ទុកឱ្យ​កូន​គេ​ងាប់​ឆ្លង​ពេញ​ទឹក​ពេញ​ដី​ពេញ​ហ្នឹង​ដោយសារតែ​រឿង​ពួក​អស់លោក​ធ្វើ​ដូច្នេះ​។ ខ្ញុំមាន​សិទ្ធិ​អារកាត់​ ខ្ញុំ​អត់ឱ្យ​ប្រឡង​ទេ​នៅ​ថ្ងៃទី​១១ ខែមករា ខ្ញុំ​អត់ឱ្យ​ប្រឡង​ទេ​»​។​

លោក រស់ សុ​វាចា បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​សិក្សា​២០១៩-២០២០​នេះ​ បេក្ខជន​ដែល​បានដាក់​ពាក្យ​ប្រឡង​បាក់​ឌុប មាន​ចំនួន​១២១១០៨​នាក់ ក្នុងនោះ​ ស្រី ៦៣ ៩០៨​នាក់​ និង​ត្រូវបាន​បែងចែក​ថ្នាក់​វិទ្យាសាស្ត្រ​ ដែលមាន​បេក្ខជន​ប្រឡង៤០ ៧៤៦​នាក់​ និង​ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម​ដែលមាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង៨០៣៦២​នាក់​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម