ព័ត៌មានជាតិ
FAO ប្តេជា្ញជំរុញភាគរយ កម្លាំងពលកម្មបុរស និងស្រ្តី ឱ្យស្មើគ្នា ក្នុងគ្រប់វិស័យ
អង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា (FAO) បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញឱ្យភាគរយនៃកម្លាំងពលកម្មរវាងបុរស និងស្រ្តីមានកម្រិតស្មើគ្នានៅក្នុងគ្រប់វិស័យ។

លោកស្រី រីបេកា ប៊ែល (Rebekah Bell) តំណាងថ្មីនៃអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានថ្លែងជម្រាបជូនលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក្នុងឱកាសចូលសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងសទី១៩ ខែមេសា នៅក្នុងទីស្តីការក្រសួងកិច្ចការនារី។
លោកស្រី រីបេកា ប៊ែល បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញឱ្យភាគរយនៃកម្លាំងពលកម្មរវាងបុរស និងស្រ្តីមានកម្រិត ៥០-៥០ ស្មើគ្នានៅក្នុងគ្រប់វិស័យ។

លោកស្រី រីបេកា ប៊ែល បានលើកឡើងនូវគម្រោងមួយចំនួនរបស់អង្គការក្នុងការជួយដល់ស្រ្តីកម្ពុជាដូចជា ការបណ្តុះបណ្តាលលើការធ្វើកសិកម្មបែបគ្រួសារ ការប្រែក្លាយការងារកសិកម្មឱ្យមានភាពទំនើបតាមបែបឌីជីថល ក៏ដូចជាគម្រោងក្នុងការធ្វើការស្ទាបស្ទង់ទៅលើប្រព័ន្ធគ្រប់គ្រងចំណីអាហារដែលជាប្រព័ន្ធសំខាន់ ក្នុងការជួយឱ្យការដាំដុះដំណាំបែបសេរីរាង្គមានទីផ្សារ និងដំណើរការបានល្អដែលការស្ទាបស្ទង់នេះត្រូវបានគ្រោងធ្វើឡើងនៅក្នុងឆ្នាំនេះ។

លោកស្រី អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ថា ការងារនារីគឺជាការងារអន្តរវិស័យដែលទាមទារឱ្យមានការចូលរួមពីគ្រប់វិស័យ និងអ្នកពាក់ព័ន្ធក្នុងការជំរុញឱ្យមានសមភាពយេនឌ័រ។ លោកស្រីបានបញ្ជាក់ថា នៅតាមជនបទនៅពេលដែលបុរសជាមេគ្រួសារត្រូវចំណាកស្រុកដើម្បីធ្វើការរកប្រាក់ចំណូល នោះភារកិច្ចក្នុងការមើលថែគ្រួសារ ផ្ទះសម្បែង គឺជាបន្ទុករបស់ស្រ្តី ហើយមានស្រ្តីមួយចំនួនទៀតត្រូវធ្វើកសិកម្មដាំដុះដំណាំផ្សេងៗដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។ ក្នុងន័យនេះលោកស្រីបានបញ្ជាក់ថា ការផ្តល់ជាការបណ្តុះបណ្តាលជំនាញកសិកម្មដល់ស្រ្តីដូចជា ការពិនិត្យមើលគុណភាពដី ការជ្រើសរើសប្រភេទពូជសម្រាប់ដាំដុះ ការជ្រើសរើស និងការថែទាំដំណាំ ការប្រើប្រាស់ជីឱ្យបានត្រឹមត្រូវ ការប្រមូលផល ការស្វែងរកទីផ្សារ និងការលក់ ពិតជាមានសារសំខាន់ណាស់ក្នុងការជួយឱ្យពួកគាត់អាចទទួលបានជីវភាពកាន់តែប្រសើរ ជាពិសេសគឺឱ្យពួកគាត់អាចផ្លាស់ប្តូរពីការដាំដុះដំណាំធម្មតាមកដាំជាដំណាំប្រភេទសេរីរាង្គ។

លោកស្រីរដ្ឋមន្រ្តីបានផ្តល់ជាទស្សនជូនដល់អង្គការ FAO ថា ក្នុងការជួយបណ្តុះបណ្តាលដល់ប្រជាកសិករកម្ពុជា ជាពិសេសស្រ្តីពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យពួកគាត់អាចស្វែងយល់បន្ថែម ពីបច្ចេកទេសដាំដុះ គឺសូមធ្វើការពិចារណាទៅលើ ប្រភេទដំណាំណាដែលគួរត្រូវបានលើកកម្ពស់ ដើម្បីស្របតាមទីផ្សារ ធ្វើយ៉ាងណាឱ្យទទួលបានទិន្នផលខ្ពស់ អាចចូលក្នុងទៅផ្សារបាន និងទទួលបានកម្រៃខ្ពស់។ លោកស្រីបានស្នើសុំឱ្យអង្គការ FAO មានការដាក់បញ្ចូលនូវការបញ្ជ្រាបយេនឌ័រ នៅតាមគម្រោងដែលអង្គការមាន និងកំពុងអនុវត្តជាមួយក្រសួងស្ថាប័នផ្សេងៗទៀតផងដែរ៕
អត្ថបទ៖ ណារី
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


