ព័ត៌មានជាតិ
ឥណ្ឌូណេស៊ី ចង់សហការជាមួយក្រសួងកិច្ចការនារីផ្តល់អាហារូបករណ៍សិក្សាដល់និស្សិតស្រ្តី និងមន្រ្តីរាជការ
បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងកិច្ចនារី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បង្ហាញថា លោកស្រីបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី បានទទួលជួប លោក Santo Darmosumarto អគ្គរដ្ឋទូត នៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ប្រចាំនៅកម្ពុជា ក្នុងនោះ លោកក៏បង្ហាញពីចំណាប់អារម្មណ៍នៃកិច្ចសហការជាមួយក្រសួងកិច្ចការនារី ក្នុងការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ដល់និស្សិតស្រ្តី និងមន្រ្តីរាជការ។

ក្នុងជំនួបនៃកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាលើការងារអាទិភាពសំខាន់ៗជុំវិញការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រី។ សម្រាប់ចំណាប់អារម្មណ៍ របស់លោក Santo Darmosumarto ក្រៅពីកិច្ចសហការជាមួយក្រសួងកិច្ចការនារីជុំវិញអាហារូបករណ៍ លោកក៏បានលើកឡើងពី ការផ្សារភ្ជាប់សហគ្រាសខ្នាតតូច និងមធ្យម និងសហគ្រិនភាពរវាងស្រ្តីនៃប្រទេសទាំងពីរ និងពង្រីកកិច្ចសហការក្នុងក្របខណ្ឌ័អាស៊ាន ផងដែរ។

ឆ្លើយតបនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានស្វាគមន៍ចំពោះចំណុចសំខាន់ៗនៃកិច្ចសហការខាងលើ ដោយបានស្នើថា ៖ “ស្ថានទូតឥណ្ឌូណេស៊ី គួរមានកិច្ចសហការជាមួយក្រសួងអប់រំយុវជននិងកីឡាក្នុងការផ្សព្វផ្សាយពីអាហារូបករណ៍ ហើយក្រសួងកិច្ចការនារីនឹងជួយផ្សព្វផ្សាយផងដែរ”។ បន្ថែមពីនេះ លោកស្រី បានស្នើឲ្យមានការធ្វើទស្សនកិច្ចសិក្សាលើការចែករំលែកចំណេះដឹង និងការអនុវត្តល្អស្តីពីសមភាពយេនឌ័រ និងលើកទឹកចិត្តដល់ភាពជាដៃគូរវាងអាជីវកម្មដែលដឹកនាំដោយស្ត្រីដើម្បីស្វែងរកទីផ្សារថ្មីៗ ព្រមទាំងការសិក្សាពីប្រទេសឥណ្ឌូនេស៊ីលើការរៀបចំនិងអនុវត្តផែនការសកម្មភាពជាតិស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ៕



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


