ជីវិតកម្សាន្ដ
សារដាស់តឿនយុវវ័យប៉ុន្មានឃ្លា មានអត្ថន័យកាត់ថ្លៃពុំបាន ក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់
សមាគមនសិល្បករខ្មែរ និងក្រសួងកិច្ចការនារី បានសហការផលិតវីដេអូអប់រំជាបន្តបន្ទាប់ដល់ក្រុមយុវវ័យ ពិសេសយុវតីកុំឱ្យមានការយល់ខុសចំពោះថ្ងៃបុណ្យនៃក្តីស្រលាញ់ ហើយក្លាយជាជនរងគ្រោះព្រោះតែផ្កាមួយទងនៅថ្ងៃ ១៤កុម្ភៈ ។
តាមរយៈវីដេអូអប់រំជាច្រើន សមាគមនសិល្បករខ្មែរ និងក្រសួងកិច្ចការនារី បានលើកឡើងពីអត្ថន័យបុណ្យនៃក្តីស្រលាញ់ ដែលយុវ័យគួរដឹង ដោយគូសបញ្ជាក់ថា “ចូរចាំថា ថ្ងៃ១៤កុម្ភៈ មិនមែនជាថ្ងៃបុណ្យសង្សារទេ តែជាក្តីស្រឡាញ់រួមដូចជាម្តាយឳពុក អ្នកមានគុណ លោកគ្រូអ្នកគ្រូ មិត្តភក្តិ សាច់ញតិ ជាដើម“។
ទន្ទឹមនេះ សមាគមនសិល្បករខ្មែរ និងក្រសួងកិច្ចការនារី ក៏បានបញ្ចេញសារអប់រំឱ្យយុវ័យ ពិសេសយុវតីមានការពិចារណាចំពោះអត្ថន័យនៃសេចក្តីស្រលាញ់ផងដែរ ក្រោមប្រធានបទ “មិនមែនទាល់តែលះបង់ខ្លួនប្រាណ ទើបជាការបញ្ជាក់ពីសេចក្ដីស្រលាញ់នោះទេ។ ចុះប្រសិនបើអ្នកជួបបញ្ហាទាំងនេះ តើនរណាជាអ្នកទទួលខុសត្រូវ?” ។
ក្នុងន័យនេះ គឺចង់ឱ្យយុវតីគ្រប់រូប យល់ថា ក្តីស្រលាញ់មិនមែនបង្ហាញតាមរយៈការស្និតស្នាលបែបនោះឡើយ។ ម៉្យាង ការធ្វើបែបនេះ យុវតីជាអ្នកប្រឈមបញ្ហាខ្លាំងបំផុត។
ឆ្លៀតក្នុងឱកាសបុណ្យនៃក្តីស្រលាញ់នេះ សមាគមនសិល្បករខ្មែរ និងក្រសួងកិច្ចការនារី ក៏បានរំលេចសារដាស់តឿនដល់បុរសៗផងដែរ ឱ្យមានការគោរពផ្តល់តម្លៃដល់ស្ត្រី ជៀសវាងលេបខាយ ហើយវាយតម្លៃផ្តេសផ្តាសតាមការស្លៀកពាក់របស់ស្ត្រី។ ក្នុង ក្រសួងកិច្ចការនារី គូសបញ្ជាក់ដែរថា ការប្រើប្រាស់ពាក្យសម្តី និងកាយវិការអសីលធម៍ គឺជាទម្រង់នៃការរំលោភបំពាន ដែលគួររួមគ្នាលើកកម្ពស់សីលធម៌សង្គម ទើបនាំឱ្យសង្គមគ្មានការរើសអើង។
ពាក់ព័ន្ធនឹងទិវាបុណ្យនៃក្តីស្រលាញនេះដែរ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់កុំឱ្យយុវវ័យមានការជ្រួលច្របល់នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ស្អែកនេះ ព្រោះមិនមែនជាបុណ្យរបស់ខ្មែរឡើយ។ លោកថា បុណ្យនៃសេចក្តីស្រលាញ់ ជាទិវាបុណ្យមួយរបស់ជនជាតិនៅប៉ែកអឺរ៉ុប ប៉ុន្តែបច្ចុប្បន្នប្រជាជនស្ទើរតែទូទាំងពិភពលោក ក៏តែងប្រារព្ធដូចគ្នា ខណៈក្នុងនោះក៏មានកម្ពុជាផងដែរ។
លោកបណ្ឌិតយល់ថា ការប្រារព្ធទិវានេះ ប្រៀបបាននឹងការជួយផ្សព្វផ្សាយ និងជួយលើកស្ទួយនូវវប្បធម៌របស់គេ ទាំងដែលខ្មែរក៏មានពិធីបុណ្យជាច្រើន ដែលត្រូវប្រារព្ធ និងអាចបង្ហាញនូវក្តីស្រលាញ់ចំពោះមនុស្សគ្រប់គ្នាបានគ្រប់ពេលវេលា ឬអាចធ្វើឡើងនៅថ្ងៃបុណ្យជាតិណាមួយក៏បាន។
លោកបានសង្កត់ធ្ងន់ថា «បុណ្យជាតិរបស់គេ ប្រជាជនរបស់គេមានកាតព្វកិច្ចក្នុងការប្រារព្ធ និងផ្សព្វផ្សាយ ប៉ុន្តែយើងដូចជាមិនមានភាពចាំបាច់ក្នុងការប្រារព្ធ និងផ្សព្វផ្សាយឱ្យគេនោះទេ ប្រសិនបើយើងប្រារព្ធមានន័យថា យើងបានចូលរួមចំណែកលើកកម្ពស់ពិធីបុណ្យបរទេស និងវប្បធម៌បរទេសដោយមិនដឹងខ្លួន»៕
អត្ថបទពាក់ព័ន្ធ៖
លោកបណ្ឌិត ឈត ប៊ុនថង ប្រាប់យុវវ័យកុំឱ្យជ្រួលច្របល់ក្នុងថ្ងៃ១៤កុម្ភៈ ព្រោះមិនមែនជាបុណ្យរបស់ខ្មែរឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


