ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ស្នើស្ថាប័នពាក់ព័ន្ធបន្តលើកកម្ពស់តម្លៃស្រ្តី និងសីលធម៌សង្គម
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី ស្នើស្ថាប័នពាក់ព័ន្ធបន្តលើកកម្ពស់តម្លៃស្រ្តី និងសីលធម៌សង្គម និងទប់ស្កាត់អំពើហិង្សាលើស្រ្តី និងកុមារគ្រប់រូបភាព។ ការស្នើនេះធ្វើឡើង ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ កាលពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២៥។

ដើម្បីអនុវត្តការងារបន្តក្នុងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងបរិយាបន្ន ព្រមទាំងបន្តបង្កើនសមត្ថភាពស្ថាប័នឱ្យស្របតាមវិធានការគន្លឹះ ដែលជាជវភាពនៃតួអង្គតែមួយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងកិច្ចការនារី និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តលើកកម្ពស់ការអនុវត្តគោលនយោបាយជាតិ និងតាមវិស័យប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន តាមរយៈការពង្រឹងសមត្ថភាព និងមុខងាររបស់យន្តការបញ្ជ្រាបយេនឌ័រនៅតាមវិស័យ និងគ្រប់កម្រិត ការរៀបចំថវិកាឆ្លើយតបយេនឌ័រនៅតាមវិស័យ (Gender Responsive Budgeting) និងការពង្រឹងប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃសមិទ្ធកម្ម ដែលឆ្លើយតបនឹងយេនឌ័រ។
លើសពីនេះ ក្រសួងកិច្ចការនារី ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ត្រូវបន្តកិច្ចសហការ និងភាពជាដៃគូ ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី ដែលគាំទ្រដល់សហគ្រិន និងអាជីវករជាស្ត្រី ដែលដឹកនាំសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម អភិវឌ្ឍន៍ជំនាញ បរិយាបន្នហិរញ្ញវត្ថុ និងទីផ្សារ រួមទាំងការគាំទ្រដល់ស្ត្រី ដែលកំពុងប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងនៅទីជនបទ។

ទន្ទឹមនេះ ក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូពាក់ព័ន្ធ ពិនិត្យមើលលទ្ធភាពនានា ក្នុងការពង្រឹង និងពង្រីកកម្មវិធី និងវិធានការគោលនយោបាយ ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច និងសង្គម រួមទាំងការលើកកម្ពស់វិសាលភាពការអនុវត្តក្របខ័ណ្ឌជាតិគាំពារសង្គម និងសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ ក្រសួងកិច្ចការនារី ត្រូវយកចិត្តទុកដាក់ និងរៀបចំកម្មវិធី និងយុទ្ធនាការឱ្យបានទូលំទូលាយ ក្នុងកិច្ចសហការជាមួយដៃគូរដ្ឋ និងឯកជន លើការលើកកម្ពស់ផ្នត់គំនិតនិងឥរិយាបថជាវិជ្ជមានរបស់សង្គម និងគ្រួសារ ដែលគាំទ្រដល់សមភាពយេនឌ័រ រួមទាំងទទួលស្គាល់ពីតម្លៃនៃការងារក្នុងផ្ទះ និងថែទាំសមាជិកគ្រួសារ ព្រមទាំងរៀបចំវិធានការចាំបាច់ ដើម្បីកាត់បន្ថយបន្ទុកលើការងាររបស់ស្រ្តី និងក្មេងស្រី។
ក្រសួងកិច្ចការនារី ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តោតការយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាគម្លាតយេនឌ័រក្នុងវិស័យឌីជីថល រួមទាំងតួនាទីស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល សុវត្ថិភាពនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងអនឡាញសម្រាប់ស្រ្តី និងក្មេងស្រី។

បន្ថែមពីនេះ ក្រសួងកិច្ចការនារី និងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តកម្មវិធី និងវិធានការនានា ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនិងក្មេងស្រីនៅគ្រប់កម្រិត ដើម្បីធានាថាប្រជាជនគ្រប់រូប ទាំងស្ត្រីនិងបុរស មានសិទ្ធិនិងឱកាសពេញលេញក្នុងការទទួលបានជម្រើស និងភាពជាតំណាង ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយបរិយាបន្ន និងចីរភាព៕




-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


