ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី សហការលើការរៀបចំវេទិកាពង្រឹងភាពអង់អាចស្រ្តី និងក្មេងស្រី នៅខេត្តសៀមរាប
លោកស្រីបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានគាំទ្រចំពោះគម្រោងរៀបចំវេទិកាពង្រឹងភាពអង់អាចស្រ្តី និងក្មេងស្រី នៅខេត្តសៀមរាបរបស់អង្គការ Formation et Progrès-Cambodge បន្ទាប់ពីអង្គការនេះ សុំកិច្ចសហការពីក្រសួងកិច្ចការនារី។

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រីបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោក François Schnoebelen ប្រធានអង្គការ Formation et Progrès-Cambodge (សៀមរាប) និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ផ្តោតលើការបង្កើនភាពអង់អាចស្រ្តី និងក្មេងស្រី ក៏ដូចជាពិនិត្យលទ្ធភាពក្នុងការបង្កើនកិច្ចសហការរវាងអង្គការ Formation et Progrès-Cambodge និងក្រសួងកិច្ចការនារី។
ក្នុងឱកាសនោះ លោក François Schnoebelen ក៏បានជម្រាបជូនលោកស្រីរដ្ឋមន្រ្តី អំពីគម្រោងនៃការរៀបចំវេទិកាបង្កើនភាពអង់អាចស្រ្តី និងក្មេងស្រី នៅខេត្តសៀមរាប ដែលគ្រោងនឹងប្រព្រឹត្តទៅនៅអំឡុងខែឧសភា ឆ្នាំ២០២៥ ឬចុងឆ្នាំនេះ ហើយលោកមានបំណងស្នើសុំកិច្ចសហការពីក្រសួងកិច្ចការនារី ដើម្បីរៀបចំវេទិកានេះ។

ជាការឆ្លើយតប លោកស្រី អ៉ឹង កន្ថាផាវី បានកោតសរសើរលើសកម្មភាពរបស់អង្គការ Formation et Progrès-Cambodge ហើយក្រសួងគាំទ្រលើគំនិតផ្តួចផ្តើមក្នុងការរៀបចំវេទិកាពង្រឹងភាពអង់អាចស្រ្តីនិងក្មេងស្រីនេះ និងសុំឱ្យអ្នកបច្ចេកទេសរវាងភាគីទាំងពីរពិភាក្សាលម្អិត លើដំណើរការនៃការរៀបចំកិច្ចការនេះឱ្យបានស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយផងដែរ។
ក្នុងជំនួបនោះ លោកស្រី ក៏បានបញ្ជាក់ពីបេសកកម្ម និងកិច្ចការជាអាទិភាពរបស់ក្រសួងកិច្ចការនារី ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចស្រ្តី និងក្មេងស្រីនៅកម្ពុជា ហើយដែលកន្លងមកកិច្ចការនេះ សម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលគួរឱ្យកត់សម្គាល់។

ចំណែកលោក François Schnoebelen ប្រធានអង្គការក៏បានសម្តែងនូវអំណរគុណ និងកោតសរសើរក្រសួងកិច្ចការនារី ដែលបានបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយលទ្ធផលជាផ្លែផ្កា ហើយលោកមានបំណងសហការជាមួយក្រសួង ដើម្បីអនុវត្តសកម្មភាពមួយចំនួន ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់ស្ថានភាពស្រ្តី និងក្មេងស្រី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្នុងនោះ សាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ប៉ូលឌុយប្រ៊ូល គឺជាសាលាដែលមានស្តង់ដារ និងកម្មវិធីសិក្សា ប្រកបដោយគុណភាព និងប្រកួតប្រជែងខ្ពស់ ហើយនិស្សិតដែលបញ្ចប់ការសិក្សានៅសាលានេះ តែងត្រូវបានបញ្ជូនទៅធ្វើកម្មសិក្សាទាំងក្នុងនៅក្រៅប្រទេស ដើម្បីរៀនសូត្រ ដកស្រង់បទពិសោធន៍ជាក់ស្តែងលើមុខជំនាញដែលពួកគេបានសិក្សា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


