Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន មិនចេញឃោសនាបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥នេះទេ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានឲ្យដឹងថា សម្រា​ប់ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ សម្ដេចមិនចេញឃោស​នានោះទេ។ សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណតិ្តទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ហើយការឃោសនាបោះឆ្នោត នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី ៤ នាព្រឹកថ្ងៃទី ២០ ខែមេសានេះថា សម្ដេ​ចស្នើសុំឲ្យគ្រប់ទីកន្លែងទាំងអស់ រក្សានូវការខិតខំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ បានចូលរួមបោះឆ្នោត និងជ្រើសរើសគណបក្ស ឬបេក្ខជនដោយសេរី។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ខ្ញុំមិនចេញឃោសនា សម្រាប់មេឃុំណាមួយទេ ទុកឲ្យមេឃុំនោះនាំគ្នាធ្វើទៅ ហើយឆ្លៀតឱកាសនេះ អំពាវនាវឲ្យគ្រប់ទីកន្លែងទាំងអស់ រក្សានូវការខិតខំ ដើម្បីឲ្យប្រជាពលរដ្ឋ បានចូលរួមបោះឆ្នោត និងជ្រើសរើសដោយសេរីៗ ស្រលាញ់គណបក្សណាមួយ ស្រលាញ់បេក្ខជនណា បោះឲ្យបេក្ខជននោះទៅ»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ប្រជាពលរដ្ឋអាចនឹងយល់បានហើយ អ្វីទៅដែលគួរធ្វើ ហើយអ្វីទៅដែលមិនគួរធ្វើ។ សម្ដេចតេជោ បានបន្ថែមថា នៅពេលគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោត ហើយដឹកនាំប្រទេស គឺប្រជាពលរដ្ឋរូបណាក៏អាចនៅជាមួយបានដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងយ៉ាងដូច្នេះថា «បងប្អូនប្រជាពលរដ្ឋ អាចយល់បានហើយ អ្វីទៅដែលគួរធ្វើ អ្វីទៅដែលមិនគួរធ្វើ ពេលដែលគណបក្សប្រជាជននៅគ្រប់គ្រងអំណាច បងប្អូនទាំងអស់យល់ឃើញយ៉ាងម៉េច រស់នៅបានយ៉ាងម៉េច អីយ៉ាងម៉េច និយាយតាមមួយបែបខ្លីថា បើសិនជាគណបក្សប្រជាជន ឈ្នះដឹកនាំប្រទេស អ្នកណាក៏នៅជាមួយបានដែរៗ ព្រោះឥឡូវការជាក់ស្ដែងកំពុងតែនៅជាមួយប៉ុន្មានគណបក្ស ១៧គណបក្ស ចូលរួមការបោះឆ្នោត»៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

តួ​លេខ​អ្នក​ស្លាប់​នៅ​មីយ៉ាន់ម៉ា កើន​ឡើង​​ជិត ៣ ០០០​នាក់ហើយ ព្រោះ​គ្រោះ​រញ្ជួយ​ដី

ព័ត៌មានជាតិ៤ នាទីutes មុន

កម្ពុជា ផ្ដល់ជំនួយ១០ម៉ឺនដុល្លារ និងបញ្ជូនមន្ត្រីសង្គ្រោះ២រូប ដើម្បីជួយមីយ៉ាន់ម៉ា ដែលរងគ្រោះរញ្ជួយដី

ព័ត៌មានជាតិ១១ នាទីutes មុន

អ្នកវិភាគ៖ ជំនួយរបស់កម្ពុជាជួយដល់មីយ៉ាន់ម៉ា គឺបង្ហាញស្មារតីសាមគ្គីភាព និងជួយគ្នាក្នុងគ្រាអាសន្ន

កីឡា១១ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀងបន្ត​ឈរកំពូល​តារាង ខណៈ វិសាខា បន្ត​កំណត់​ត្រា​មិន​ចាញ់​របស់​គ្រូ​ថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

Sokha Hotels

ព័ត៌មានពេញនិយម