ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន ៖ ការពង្រីកសហគមន៍ទេសចរផ្សារភ្ជាប់ទឹកដីគ្រប់ទីកន្លែងបន្ថែមចំណូលដល់ពលរដ្ឋ
សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យក្រសួងពាក់ព័ន្ធ រួមមាន ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ពង្រីកសហគមន៍ទេសចរណ៍ផ្សារភ្ជាប់ទឹកដី ឱ្យបានគ្រប់ទីកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងគោលដៅរួមចំណែកផ្តល់ចំណូលដល់ពលរដ្ឋមូលដ្ឋាន។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២២។

សម្តេចតេជោ ថ្លែងក្នុងសម្តីដើមដូច្នេះ« ធ្វើម៉េចឱ្យប្រជាពលរដ្ឋរបស់យើង ធ្វើទេសចរដែលផ្សារភ្ជាប់ជាមួយទឹកដី ការស្រឡាញ់បរិស្ថាន ហើយប្រើប្រាស់បរិស្ថាននេះ ដើម្បីទាក់ទាញយកលុយ ជាជាងកាប់ឈើ ជាជាងបាញ់សត្វ ដែលវាធ្វើឱ្យហិនហោចទៅដល់បរិស្ថាន»។
ជាមួយគ្នានេះ សម្តេច ក៏បានលើកសរសើរក្រសួងពាក់ព័ន្ធ ដែលបានធ្វើការងារនេះបានល្អ ដោយពង្រីកសហគមន៍ទេសចរផ្សារភ្ជាប់ទឹកដីរាប់រយកន្លែងដែលមានតំបន់ទេសចរណ៍។ ជាក់ស្តែងសម្តេចសង្កត់ធ្ងន់ថា ដូចជាខេត្តបាត់ដំបងជាដើម បានទាក់ទាញភ្ញៀវទេសចរខ្លាំង ក្លាយជាខេត្តទី១ មានភ្ញៀវទេសចរ ទៅលេងកម្សាន្តច្រើនជាងគេក្នុងថ្ងៃចូលឆ្នាំខ្មែរ បន្ទាប់មកខេត្តកំពង់ចាម និងទី៣ គឺខេត្តសៀមរាប។
ចំណុចខ្លាំងមួយទៀត ដែលសម្តេចបានលើកឡើង គឺអាជ្ញាធរមូលដ្ឋាន ដូចជាមេឃុំ មេភូមិជាដើម បានយកចិត្តទុកដាក់ខ្ពស់ចំពោះភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅតំបន់របស់ខ្លួន ព្រមទាំងផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់ ដែលកត្តាទាំងនេះ ជាចំណុចពិសេស ក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


