Connect with us

ព័ត៌មានជាតិ

ស្ត្រីត្រូវ​ពង្រឹងនូវ​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត​ ដើម្បីចូលរួម​ចំណែកជាមួយ​របស់រាជ​រដ្ឋាភិបាល​ក្នុងកសារ​ និងអភិវឌ្ឍន៍​ប្រទេសជាតិ

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ​ រដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច​ និងជាប្រធានប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានរាជធានីភ្នំពេញ​បាន​បញ្ជាក់ថា​ ស្ត្រីត្រូវពង្រឹងនូវសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ​ដើម្បីចូលរួមចំណែក​ជាមួយរបស់​រាជរដ្ឋាភិ​បាលក្នុងកសារ និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអនថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិ​កាក្រុមប្រឹក្សាខណ្ឌ-សង្កាត់ គណៈអភិបាល និងសកម្មជននារី នៃខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ នារសៀលថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

លោកជំទាវក៏បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចអគ្គ​មហាសេ​នាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ និងមានភាពរីកចម្រើនលើគ្រប់វិស័យ គ្រប់គ្រងបានយ៉ាងល្អនូវ​ការឆ្លង​រីករាលដាលកូវីដ១៩ តាមរយៈ យុទ្ធសាស្ត្រចាក់វ៉ាក់សាំងតាមអភិក្រមផ្ការីក។

លោកជំទាវក៏បានកោតសសើរក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌ នារីគ្រប់លំដាប់ថ្នាក់ នៃខណ្ឌច្បារអំពៅ ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ​ប្រសើរ​ដោយ​ទទួលបានលទ្ធផលគួជាទីមោទនៈ និងបានផ្លាស់ប្តូរសម្រស់ក្នុងខណ្ឌ ដែលជាផ្នែកមួយ​ក្នុងការរួម​ចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ស្របតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវបានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ១៩នេះ យើងទាំងអស់គ្នាត្រូវរៀនរស់នៅ និងធ្វើ​ការតាមគន្លងថ្មី ដោយគោរពតាមវិធានការណ៍របស់សុខាភិបាល ៣ការពារ ៣កុំ និងត្រូវរួម​គ្នាបន្ត​ថែរក្សាសុខសន្តិភាព ដើម្បីរួមសហការណ៍គ្នាជម្រុញនូវល្បឿននៃការអភិវឌ្ឍន៍ ហើយស្ត្រីត្រូវពង្រឹង​នូវសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរបស់រាជរដ្ឋាភិបាលក្នុងកសារ និង​អភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

លោកជំទាវក៏បានជម្រុញដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅក្នុងខណ្ឌច្បារអំពៅ ត្រូវតែធ្វើអំពើល្អ និងមានភាពស្មោះត្រង់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាប្រៀប​ឈ្នះ​របស់ គណបក្សឲ្យបានតាមរយៈ យុទ្ធសាស្ត្រ សមាជិកគណបក្សមួយ គឺជាសម្លេងគាំទ្រ​គណបក្ស​មួយសន្លឹក។

ជាមួយគ្នានេះដែរលោកជំទាវកិត្តិសង្គហបណ្ឌិតបាននាំអំណោយដ៍ថ្លៃថ្លាសម្រាប់អ្នកចូលរួមក្នុងថ្ងៃនេះចំនួន ១៥០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ដបអាកុល ថង់យួរ និងថវិកា ៥ម៉ឺនរៀល៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម