ព័ត៌មានជាតិ
ជាងពីរឆ្នាំមកនេះ អ្នកបើកបរម៉ូតូនៅតែបើកបំពានផ្លូវរថយន្តលើស្ពានជ្រោយចង្វារទី១
ក្រោយពេលមានការជួសជុលដាក់ឲ្យប្រើប្រាស់ស្ពានជ្រោយចង្វាទី ១ ឬស្ពានមិត្តភាពកម្ពុជាជប៉ុនឡើងវិញជិត ២ឆ្នាំមកនេះ អ្នកបើកបរម៉ូតូមួយចំនួននៅតែមិនគោរពទៅលើគំនូសបែងចែកផ្លូវរវាងម៉ូតូ និងរថយន្តដែលមួយចំនួននៅតែបើកបរបំពានដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។
លោកស្រី ផល្លា អាយុ ៤០ឆ្នាំ ជាបុគ្គលិកថែសួននៅចំណុចរង្វង់មូលតាមព្រហ្ម និងរស់នៅជិតស្ពានជ្រោយចង្វាផ្ទាល់ បានសង្កេតឃើញថាម៉ូតូនៅតែបើកលើផ្លូវឡាន ដែលមើលទៅខ្វះសណ្ដាប់ធ្លាប់ទាំងដែលអាជ្ញាធរបានរៀបចំអោយមានការបែងចែកគំនូសផ្លូវរវាងម៉ូតូនិងរថយន្ត។ ពេលដែល ជិះភាគច្រើននៅពេលព្រឹកនឹងល្ងាច។

លោកស្រីបានបន្ថែមថា ជាការពិតទៅផ្លូវឡានមានការកកស្ទះជាងផ្លូវម៉ូតូ ប៉ុន្តែម៉ូតូនៅតែមកជិះនៅលើគំនូសផ្លូវរថយន្ត ។
លោក ភក្ដី មានអាយុ ៣៣ឆ្នាំ មានមុខរបរជាអ្នកបើកកង់បី (តុកៗ) បានលើកឡើងថា ម៉ូតូ១០ មាន ៩ទៅហើយដែលបើកលើគំនូសគន្លងផ្លូវឡាន។ បើតាមការយល់ឃើញរបស់លោក អាចអ្នកបើកបរទាំងនោះប្រញាប់ ឬដឹងហើយនៅតែបើកបរទាំងបំពាន។
តាមប្រភពពីប៉ូលិសចរាចរណ៍សុំមិនបញ្ចេញអត្តសញ្ញាណ ដែលកំពុងឈរជើងនៅទីនោះផ្ទាល់បានលើកឡើងថា ចាប់តាំងពីចាប់ដំណើរការអោយប្រើប្រាស់ស្ពានជ្រោយចង្វារទី ១ ឬស្ពានមិត្តភាពជប៉ុនឡើងវិញជិត២ឆ្នាំក្រោយពីជួសជុលមកនេះ អាជ្ញាធរក៏ដូចជាប្រពន្ធផ្សព្វផ្សាយជាច្រើន បានណែនាំអំពីការធ្វើដំណើរលើស្ពានអោយបានត្រឹមត្រូវតាមគំនូសបែងចែកផ្លូវ រួមមានទាំងការដាក់ជាបង្គោលបែងចែកផ្លូវស្រាប់ទៀត ប៉ុន្តែហាក់ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ។
មានពេលខ្លះក៏មានអ្នកគ្រោះថ្នាក់ ដោយសារមិនគោរពទៅលើបែងចែកផ្លូវដោយសារការរអិលដោយសារការឆ្លងគន្លង។ បើទោះបីជាគ្មានការផាកពិន័យទៅលើការបើកបរខុសគន្លងផ្លូវលើស្ពានក៏ដោយ លោកបានសំណូមពរឲ្យប្រជាពលរដ្ឋត្រូវតែចេះបើកបរអោយបានត្រឹមត្រូវតាមការរៀបចំរបស់អាជ្ញាធរ ដើម្បីចៀសវាងគ្រោះថ្នាក់ដែលអាចកើតមាន និងកុំឱ្យមានការកកស្ទះចរាចរណ៍ផងដែរ។
ស្ពានជ្រោយចង្វារទី១ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន បានបើកឲ្យដំណើរការឡើងវិញកាលពីឆ្នាំ២០១៩ បន្ទាប់ពីបានផ្អាកដើម្បីធ្វើការជួសជុលដោយបានចំណាយថវិកាជួសជុលអស់ប្រមាណ ៣០ លានដុល្លារ។
នៅលើស្ពានដែលមានប្រវែងជាង ៩០០ ម៉ែត្រដែលកំណត់ជាផ្លូវឯកទិសនេះ ក៏មានគូសគំនូររូបភាពម៉ូតូសម្រាប់ផ្លូវម៉ូតូ និងគំនូររូបភាពមនុស្សដើរលើគន្លងផ្លូវថ្មើរជើងជាសញ្ញាផងដែរ។ ទោះជាបែបណាក្ដី គេសង្កេតឃើញអ្នកបើកបរម៉ូតូមួយចំនួន មិនបានគោរពទៅតាមគំនូសស្លាកសញ្ញាចរាចរណ៍ឲ្យបានត្រឹមត្រូវនោះទេ ដោយនៅតែបើកបំពានដែលនាំឲ្យកើតមានគ្រោះថ្នាក់ជាហូហែរ៕
អត្ថបទ៖ វាសនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


