Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ បើចង់ការពារវិស័យកីឡា ឬវិស័យផ្សេងៗ ដែលកំពុងរីកលូតលាស់ ត្រូវការពារសន្តិភាពឲ្យបាន

បានផុស

នៅ

សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បើចង់ការពារវិស័យកីឡា ក៏ដូចជាវិស័យផ្សេងទៀត គឺប្រជាពលរដ្ឋត្រូវចូលរួមការពារសន្តិភាព ដែលសន្តិភាពនេះពិបាកណាស់ទម្រាំរកបាន។

ការលើកឡើង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីខាងលើនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះ​សំណាល និងផ្តល់អនុសាសន៍ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី ៣១ នៅប្រទេសវៀតណាម​ នាព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «អញ្ចឹងត្រូវនាំគ្នាការពារសន្តិភាព ​បើចង់ការពារវិស័យកីឡា ឬវិស័យផ្សេងៗ ដែលកំពុងរីកលូតលាស់នេះ ត្រូវការពារសន្តិភាពឲ្យបាន កុំឲ្យមានការបំផ្លាញដូចរដ្ឋប្រហារ ក្រោយរដ្ឋប្រហារ ១៩៧០ បង្កើតឡើងសង្គ្រាមអ្វីៗក៏បំផ្លាញអស់»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបន្តថា កុំចាំបាច់មានសង្រ្គាម បានស្រែករកសន្តិភាពនោះទេ ដែលជាក់ស្ដែងប្រជាជនអ៊ុយក្រែន កំពុងតែភៀសខ្លួន ហើយអ្វីដែលប្រជាជនអ៊ុយក្រែនជិត ៥០លាននាក់ កំពុងស្រែករកសន្តិភាពគ្រប់ ដោយមិនខុសពីប្រជាជនខ្មែរ នៅក្នុងជំនាន់សង្គ្រាមនោះទេ៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម