Connect with us

ព័ត៌មានជាតិ

 ស្ថិរភាពនយោបាយ ធ្វើឲ្យកម្ពុជា រីកចម្រើន​គ្រប់វិស័យ ទាំងវិស័យអប់រំ និងសេដ្ឋកិច្ច

បានផុស

នៅ

លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយកប៊ែលធីគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យប៊ែលធីអន្តរជាតិបានលើកឡើងថា ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច កើតឡើងពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលបង្កឡើងដោយជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត លី ឆេង ថ្លែងបែបនេះ នៅក្នុងសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធីលើកទី៥ ឆ្នាំ២០២២ BICC2022-ប៊ីអាយស៊ីស៊ី ២០២២ (The 5th BELTEI International Collaboration Conference 2022) តាមរយៈ Video Conference ជាមួយសាកលវិទ្យាល័យដៃគូចំនួន៤៥ មកពី១៩ប្រទេសជុំវិញពិភពលោក ក្រោមប្រធានបទ “ឱកាសអាហារូបករណ៍ និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេសតាម​គន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩”។

បើតាមលោកបណ្ឌិត លី ឆេង ជោគជ័យដ៏ពិសេសមួយទៀត គឺការគ្រប់គ្រងវិបត្តិកូវីដ-១៩ ដោយយុទ្ធនាការចាក់វ៉ាក់សាំងតាមរយៈ យុទ្ធសាស្ត្រផ្ការីករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបង្កើតបាននូវភាពស៊ាំក្នុងសហគមន៍ និងបានបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចលើគ្រប់វិស័យទូទាំងប្រទេសឡើងវិញ។ ជាមួយគ្នានោះ លោកបណ្ឌិត ក៏បានអញ្ជើញដៃគូទាំងអស់ឲ្យមកទស្សនានៅកម្ពុជា ព្រោះកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ។

លោកបណ្ឌិត ក៏បានលើកទឹកចិត្តដល់គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យដៃគូនៅក្រៅប្រទេសទាំងអស់បន្តចូលរួមសន្និសីទ BICC 2023 ខាងមុខនេះ ដើម្បីរួមគ្នាពង្រឹងគុណភាពអប់រំទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាឱ្យបានកាន់តែប្រសើរបន្ថែមទៀត។

នៅក្នុងពិធីបើកសន្និសីទនេះ ក៏មានតំណាងសាកលវិទ្យាល័យដៃគូ៣រូប បានថ្លែងចំណាប់អារម្មណ៍ពីក្រៅប្រទេស តាមរយៈ Video Conference ផងដែរ ក្នុងនោះ៖

លោកបណ្ឌិត ដូណាល់ ថបលីហ្វ នាយក និងជាសាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការសិក្សានៃ Angelo State University មកពីសហរដ្ឋអាមេរិក បានថ្លែងអំណរគុណសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានរៀបចំសន្និសីទនេះឡើង និងបានលើកទឹកចិត្តដល់សិស្ស-និស្សិតកម្ពុជាឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីមានឱកាសអាចទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស។

ចំណែកលោក ធីម ប៊ូឡូ នាយកប្រតិបត្តិនៃ Minor Education នៃព្រះរាជាណាចក្រថៃ បានសម្តែងនូវក្តីសប្បាយរីករាយដែលបានចូលរួមនិងចែករំលែកព័ត៌មានសិក្សាអំពីសាកលវិទ្យាល័យរបស់ខ្លួនជូនដល់សិស្ស-និស្សិតប៊ែលធី ក្នុងសន្និសីទអន្តរជាតិនេះ។

រីឯលោកសាស្ត្រាចារ្យបណ្ឌិត ជូអន ម៉ាទីន សាកលវិទ្យាធិការនៃសាកលវិទ្យាជាតិរបស់ប្រទេសទីម័រខាងកើត បានកោតសរសើរអំពីការរៀបចំសន្និសីទអន្តរជាតិ BICC ជាពិសេសការរីកចម្រើនរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ។

ជាមួយគ្នានោះដែរ ក៏មានការចែករំលែកបទពិសោធន៍អំពីជីវិតសិក្សានៅក្រៅប្រទេសរបស់អតីតសិស្សនិទ្ទេស-A ដែលជានិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ២រូប គឺលោក ប៉េង គីមហេង កំពុងសិក្សានៅសាកលវិទ្យាល័យ San Francisco State សហរដ្ឋអាមេរិក និងលោក កែវ ពិទូរ្យ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ Hult នៃប្រទេសសិង្ហបុរី៕ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម