Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់អតីតសមាជិកព្រឹទ្ធសភាអាមេរិកថា ពិតជាចង់ធ្វើមិត្តអាមេរិក ហើយមិនអាចរើសរវាងអាមេរិក ឬចិននោះទេ

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់បែបនេះ ខណៈដែលសម្តេចទទួលជួបពិភាក្សាការងារជាមួយលោក ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍លោក Donald M. Benton ។ សម្តេចតេជោបានមានប្រសាសន៍ថា សម្ដេចពិតជារីករាយដែលបានជួបសាជាថ្មីម្ដងទៀត ក្រោយពីបានជួបគ្នានៅទីក្រុងភ្នំពេញកាលពីពេលកន្លងទៅនេះ។ 

លោក Donald M. Benton បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យរូបលោកបានចូលជួបសំដែងការគួរសម និងផ្លាស់ប្ដូរយោបល់គ្នាពេលនេះ។ លោកបានផ្តាំផ្ញើសួរសុខទុក្ខ ដល់ឯកឧត្តម ហ៊ុន ម៉ាណែត ផងដែរ ដែលកន្លងមកគាត់ក៏បានជួបនឹងធ្វើការជាមួយឯកឧត្តមហ៊ុនម៉ាណែតផងដែរ ។ 

សម្ដេចតេជោ បានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងការងារ នៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាននេះ គឺយើងចង់ជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន និងអាមេរិក ហើយឆ្នាំនេះគឺជាខួបលើកទី៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ដូច្នេះកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអាមេរិក គឺពិតជាមានសារៈសំខាន់ណាស់ សេះតាមរយៈជំនួបនៅរដ្ឋធានីវ៉ាស៊ីនតោននេះ គឺជាការពង្រឹង ពង្រីកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអាមេរិក ឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ ជាពិសេសក្នុងការដំឡើងកម្រិត ពីដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្រិតខ្ពស់ជាងហ្នឹងទៅទៀត ។ 

នៅក្នុងជំនួបនេះសម្ដេចតេជោក៏បានមានប្រសាសន៍អំពីទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលឆ្នាំនេះគឺជាខួប ៧២ឆ្នាំហើយ នៃកិច្ចសហប្រតិបត្តិការកម្ពុជា និងអាមេរិក ទំនាក់ទំនងបានចាប់ផ្ដើមឡើងនៅឆ្នាំ១៩៥០ ។ តាមរយៈទំនាក់ទំនងដែលមានរយៈពេល ៧២ឆ្នាំនេះ គឺបានឈានដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមករវាងប្រទេសទាំងពីរ។ 

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “កម្ពុជា ពិតជាចង់ធ្វើមិត្តរបស់អាមេរិក ហើយកម្ពុជាមិនអាចរើសរវាងអាមេរិក ឬចិននោះទេ។ កម្ពុជា មាននយោបាយអព្យាក្រឹត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ដូច្នេះកម្ពុជាចង់ធ្វើមិត្តគ្រប់បណ្តាប្រទេសទាំងអស់រួមទាំងអាមេរិកផងដែរ”។ 

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមរយៈទំនាក់ទំនងល្អប្រសើរនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអាមេរិក ក៏កំពុងមានកំណើនគួរឱ្យកត់សម្គាល់ផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាអាស៊ាន-អាមេរិកវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីតួនាទីដ៏សំខាន់រវាងអាស៊ាន និងអាមេរិក។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនាពេលនេះ គឺជាឱកាសដ៏កម្រសម្រាប់អាស៊ាន-អាមេរិក ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង ការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន-អាមេរិក។

សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបអតីតសមាជិកសភាអាមេរិកដែរថា សម្តេចចង់ឃើញទំនាក់ទំនងរវាងអាស៊ាន និងអាមេរិក ឈានពីដៃគូយុទ្ធសាស្ត្រ ទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងកម្រិតកំពូលមួយ។
ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពលោក Douglas John Ericksen សមាជិកសភាអាមេរិកមួយរូប ដែលបានធ្វើមរណកាល កាលពីពេលថ្មីៗកន្លងទៅនេះ។ 
នៅក្នុងជំនួបនោះដែរ លោក ដូណាល់ បេនតុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ដែលបានផ្តល់ការអនុញ្ញាតឱ្យរូបលោក ជួបពិភាក្សាការងារ និងបានគូសបញ្ជាក់ពីគោលបំណងនៃដំណើរបំពេញទស្សនកិច្ចនៅរដ្ឋវ៉ាស៊ីនតោន នាពេលនេះ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ៧ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រុមសិស្សវិទ្យាល័យ ប៊ូ ថង អូរជុំ ប្រារព្ធពិធីសម្តែងរបាំប្រជាប្រិយខ្មែរ និងរបាំជនជាតិដើមភាគតិច អបអរសង្គ្រាន្ត២០២៥

ជីវិតកម្សាន្ដ២២ នាទីutes មុន

Jennie​ រង​ការ​រិះគន់​ថា ឈឺឆ្អាលតែនៅ LA តែមិនមិនខ្វល់ភ្លើង​ឆេះ​ព្រៃលើទឹកដីកំណើតឯង​

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ត្រាំ ប្រាប់​ថា លោក​អត់​​និយាយ​លេង​សើច​ទេ​រឿង​ចង់​កាន់​អំណាច​ឲ្យ​បាន​៣អាណត្តិ

កីឡា២៦ នាទីutes មុន

លោក​ យី វាសនា​ បណ្ដា​ប្រទេស​ចូលរួម​សរសើរ​កម្ពុជា​រៀបចំ​​បាន​ល្អទាំង​ការ​ស្នាក់នៅ ហូបចុក​

Sokha Hotels

ព័ត៌មានពេញនិយម