Connect with us

ព័ត៌មានជាតិ

ផ្ទះតម្លៃក្រោម ៧ម៉ឺនដុល្លារ កំពុងមានទីផ្សារ​នៅកម្ពុជា

បានផុស

នៅ

វិស័យអចលនទ្រព្យបន្តមានស្ថិរភាពទីផ្សារល្អប្រសើរ ជាពិសេសផ្នែកដី និងផ្ទះ។ សម្រាប់ផ្ទះដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារ ក៏មានកំណើននៃការលក់ចេញបានច្រើនផងដែរ។ បើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងដូច្នេះថា« ជាមួយទីផ្សារអចលនទ្រព្យដែលមានតម្លៃខ្ពស់ ដូចជាផ្ទះមួយតម្លៃ ២០ម៉ឺនដុល្លារ ៣០ម៉ឺន ៤០ម៉ឺន ៥០ម៉ឺន ១លានដុល្លារ លក់មិនជាដាច់ប៉ុន្មានទេ… ខ្ញុំបានសួរអ្នកជំនាញអចលនទ្រព្យ ផ្ទះដែលលក់ដាច់ គឺផ្ទះដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារ មូលហេតុ អ្នកដែលទិញផ្ទះក្រោម ៧ម៉ឺនដុល្លារ គឺរដ្ឋាភិបាលអត់យកពន្ធ»

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ បានបន្តថា រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការសាងសង់ផ្ទះដែលមានតម្លៃថោក ដើម្បីវណ្ណៈកណ្តាល ឬអ្នកមានប្រាក់តិចតួច អាចទិញផ្ទះនៅបាន។

ការលើកឡើងរបស់សម្តេចនេះ នៅក្នុងកិច្ចសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរនៅកាណាដា ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមសម្រាប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

រាជរដ្ឋាភិបាល បានសម្រេចលើកលែងពន្ធប្រថាប់ត្រា ចំពោះអ្នកទិញផ្ទះក្រោមតម្លៃ ៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២២ ខណៈដែលអ្នកជំនាញអចលនទ្រព្យមើលឃើញថា ការប្រកាសលើកលែងពន្ធប្រថាប់ត្រានេះនឹងជួយជំរុញឱ្យមានចរន្តទិញលក់អចលនទ្រព្យប្រភេទនេះ កាន់តែកើនឡើងបន្ថែមទៀត ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានឱ្យដឹងថា ក្នុងរយៈពេល៦ខែចុងក្រោយ ទោះបីជាកម្ពុជា ប្រឈមមុខនឹងវិបត្តិកូវីដ១៩ក្តី តែគម្រោងលំនៅឋានដែលបានអនុវត្តន៍មានចំនួនរហូតដល់ជិត ៤០គម្រោង ដែលនេះបានបង្ហាញថា តម្រូវការលំនៅឋាន នៅតែបន្តមានទោះក្នុងវិបត្តិបែបនេះក្ដី ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងដែរថា វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានកំណើនឡើងវិញជាបណ្តើរៗហើយ ជាពិសេសទៅលើផ្នែកដីធ្លី និងលំនៅឋាន។ លោកមើលឃើញថា គិតត្រឹម ៤ខែ ឆ្នាំ ២០២២នេះ ចរន្តពលរដ្ឋស្វែងរកអចលនទ្រព្យកម្រើកឡើងវិញ ក្រោយកូវីដបានធូរស្បើយ ហើយអ្នកវិនិយោគក្នុងស្រុកក៏កើនឡើង ខណៈអ្នកវិនិយោគបរទេស ក៏ចាប់ផ្តើចូលមកផងដែរ។

អ្នកជំនាញអចលនទ្រព្យរូបនេះ ព្យាករណ៍ថា រយៈពេល ៥ទៅ ១០ឆ្នាំខាងមុខ នៅផ្នែកក្រវ៉ាត់ក្រុងទី៣ និងទី៤ នៃរាជធានីភ្នំពេញ នឹងមានភាពរីកចម្រើនទៅលើការអភិវឌ្ឍជាផ្ទះបុរី ឬលំនៅឋានផ្សេងៗកាន់តែច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ វិនាទី មុន

អង្កការយូនីដូ និងក្រសួងឧស្សាហកម្ម ជំរុញចាប់ផ្តើម​បង្កើត​សួនឧស្សាហកម្មបៃតងនៅកម្ពុជា

ព័ត៌មានជាតិ២ នាទី មុន

សមត្ថកិច្ចបង្ក្រាបទីតាំង ម៉ាស៊ីនកិនកម្ទេចឈើខុសច្បាប់ នៅស្រុកទឹកផុស

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

ទីក្រុងប៉េកាំង ជំរុញអាស៊ីអាគ្នេយ៍ ជួយទប់ស្កាត់ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង កុំឲ្យឆាបឆួលដល់គ្រប់គ្រងលែងបាន

កីឡា២៤ នាទី មុន

រាល់ការប្រកួតធំៗ មឿន សុខហ៊ុច ជួប​ការខកចិត្តច្រើនជាងគេ

ព័ត៌មានជាតិ២៦ នាទី មុន

​មេក្រុមហ៊ុនធំ​នៅ​ចិន លើក​គម្រោង​ស្ថាបនា​ផ្លូវជាតិ ៥០​សេ កំពង់ឆ្នាំង-កំពង់ធំ និង​ផ្លូវ​កំពត​-វាលរិញ ក្នុងជំនួប​ជាមួយ​សម្តេច​ ហ៊ុន សែន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម