ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ចូលរួមគោរពវិញ្ញក្ខន្ធសពលោកសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញគោរពវិញ្ញក្ខន្ធសពលោកសន្តិបណ្ឌិត ឌុល គឿន នារសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា លោកសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នីតិកាលទី ៦ នៃរដ្ឋសភា បានទទួលមរណភាព នៅវេលាម៉ោង ៦ និង ១២នាទីល្ងាច ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយ ជរាពាធ។

មរណភាពរបស់លោកសន្តិបណ្ឌិត ឌុល គឿន គឺជាការបាត់បង់គួរឲ្យសោកស្តាយបំផុត នូវឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌របស់កូនៗ និងចៅៗ ដោយមួយជីវិតរបស់ ឯកឧត្តមសន្តិបណ្ឌិត បានបូជាអស់កម្លាំងកាយចិត្ត ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗដល់កូនៗ និងចៅៗឲ្យក្លាយទៅកូនល្អ ចៅល្អ ពលរដ្ឋល្អនៅក្នុងសង្គមជាតិ ហើយក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ មួយរូបដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង រួមចំណែកកសាងសុខសន្តិភាព ការស្ដារ និងអភិវឌ្ឍជាតិមាតុភូមិ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះលោកជំទាវ ម៉ែន សំអន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រី បានចូលរួមរំលែក នូវមរណទុក្ខជាមួយលោកស្រីសម លក្ខិណា ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកសន្តិបណ្ឌិត ឌុល គឿន សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
សពរបស់ លោកសន្តិបណ្ឌិត ឌុល គឿន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


