Connect with us

ព័ត៌មានជាតិ

លោក កឹម សុខា សរសេរលិខិត​ស្នើ​បណ្តាប្រទេសសំបូរធនធាន ជួយផ្តល់វ៉ាក់សាំងប្រឆាំង​កូវីដ​១៩ ដល់កម្ពុជា

បានផុស

នៅ

លោក កឹម សុខា បានសរសេរលិខិតទៅកាន់រដ្ឋាភិបាលនៃបណ្តាប្រទេសសំបូរ​ធនធាន​ ដើម្បីជួយផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជា​ដោយឥតគិតថ្លៃ។

ការបញ្ជាក់របស់លោក កឹម សុខា បានធ្វើឡើងក្រោយពីលោកបានជួបពិភាក្សាជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ នៅគេហដ្ឋានរបស់លោក នាខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មុត ចន្ថា មន្ត្រីជំនិតរបស់លោក កឹម សុខា បានឲ្យដឹងថា ក្នុងជំនួបនេះ ក្រៅពីសួរសុខទុក្ខ ភាគីទាំង២ បានផ្លាស់ប្តូរទស្សនៈ និងព័ត៌មានជុំវិញស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេដ្ឋកិច្ច និងបញ្ហាមួយចំនួនទៀត។​ ជាមួយគ្នានេះ ក៏បានពិភាក្សាផ្តោតលើបញ្ហាវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ផងដែរ។

តាមរយៈលោក មុត ចន្ថា លោក កឹម សុខា បានអះអាងថា “ខ្ញុំបានសរសេរលិខិត ផ្ញើទៅរដ្ឋាភិបាលនៃប្រទេសខ្លះ​ និងជួបផ្ទាល់ជាមួយឯកអគ្គរដ្ឋទូតតំណាងប្រទេសមួយចំនួន ស្នើសុំឲ្យប្រទេសអ្នកមានធនធានច្រើនទាំងនោះ​ ជួយផ្តល់នូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩​ ចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ។ តាមរយៈជំនួបការទូតទាំងនេះ ខ្ញុំក៏បានដឹងថាប្រទេសមួយចំនួន មានគម្រោងជួយដល់ប្រជាពលរដ្ឋខ្មែរតាមរយៈស្ថាប័នអន្តរជាតិពហុភាគី និងខ្លះទៀតអនុវត្តតាមកម្មវិធីជំនួយបច្ចេកទេសខាងសុខាភិបាលនៅប្រទេសកម្ពុជា ដូចជាប្រទេសអូស្រ្តាលីជាដើម”។

បើតាមលោក មុត ចន្ថា ក្នុងរយៈពេលដែលស្ថានភាពជំងឺកូវីដ-១៩​ រាលដាលក្នុងសហគមន៍នៅក្នុងប្រទេសនេះ លោកមិនបានទៅមូលដ្ឋាន ដើម្បីជួបជាមួយដល់ប្រជាពលរដ្ឋទេ ហើយនៅសប្តាហ៍ក្រោយៗ លោកនឹងមានកម្មវិធីជួបជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតមួយចំនួនទៀត ដែលតែងតែរក្សាទំនាក់ទំនងល្អ ក្នុងការផ្លាស់ប្តូរយោបល់ និងស្វែងយល់ពីទស្សនៈរបស់លោក ជុំវិញកិច្ចសហប្រតិ បត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជា៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម