Connect with us

ព័ត៌មានជាតិ

លោកប្រាក់ សុខុន​៖ ចាប់តាំងពីកម្ពុជា​ក្លាយជាសមាជិក​អាស៊ាន​ទាំងកម្ពុជា-អាស៊ាន​បានវិវឌ្ឍ​ច្រើនសន្ធឹក​សន្ធាប់

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជាបានអះអាងថា​ ចាប់តាំងពីកម្ពុជា​ក្លាយជាសមាជិកនៅឆ្នាំ១៩៩៩ ទាំងកម្ពុជា​ និងអាស៊ាន​បានវិវឌ្ឍ​ច្រើនសន្ធឹកសន្ធាប់​ បើទោះបីជាជួបប្រទះបញ្ហាប្រឈម​ តែលោកជាមានមោទនភាព​ចំពោះ​សមិទ្ធិផលទាំងឡាយដែលបានកសាង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងបែបនេះ ខណៈលោកអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងសិក្ខាសាលាស្តីពី “ការរួមចំណែករបស់កម្ពុជានៅក្នុងអាស៊ាន ចាប់តាំងពីការចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩”។

លោករីករាយដែលបានចូលរួមថ្លែងសុន្ទរកថា គន្លឹះនៅក្នុងសិក្ខាសាលាស្តីពី “ការរួមចំណែករបស់កម្ពុជានៅក្នុងអាស៊ានចាប់តាំងពីការចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩” ដែលរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់យ៉ាងដូច្នេះថា “ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ហើយក៏ជាលើកទីបី ចាប់តាំងពីកម្ពុជាក្លាយជាសមាជិកអាស៊ាន ក្នុងឆ្នាំ១៩៩៩ ទាំងកម្ពុជា និងអាស៊ានបានវិវឌ្ឍច្រើនសន្ធឹកសន្ធាប់។

ជាក់ស្តែងអាស៊ានបានជួបប្រទះនឹងបញ្ហាប្រឈមធំៗ នៅក្នុងតំបន់ និងពិភពលោកជាច្រើន ប៉ុន្តែខ្ញុំពិតជាមានមោទនភាពចំពោះសមិទ្ធិផលទាំងឡាយ ដែលយើងបានកសាង។ ទន្ទឹមនេះដែរ ខ្ញុំក៏មានមោទនភាព ដែលកម្ពុជាបានចូលរួមយ៉ាង សកម្មក្នុងកិច្ចខិតខំប្រឹងប្រែងមួយនេះ  ហើយកម្ពុជានឹងបន្តធ្វើការងារនេះសម្រាប់អនាគតរួមរបស់សមាគមយើង”។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងវិទ្យាស្ថានទស្សនវិស័យអាស៊ី បានសហ ការគ្នារៀបចំសិក្ខាសាលាមួយស្តីពី “ការរួមចំណែករបស់កម្ពុជានៅក្នុងអាស៊ានចាប់តាំងពីការចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩” ដែលសិក្ខាសាលានេះ រៀបចំនៅសណ្ឋាគារ Hyatt Regency ភ្នំពេញក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។

គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីជម្រុញការយល់ដឹងអំពីអាស៊ានកាន់តែច្រើន  ជាពិសេស គឺដើម្បីប្រមូល និងរំលេចការចូលរួមចំណែករបស់កម្ពុជា ក្នុងការធ្វើសមាហរណកម្ម និងការកសាងសហគមន៍អាស៊ាន ផលប្រយោជន៍ប្រជាជនអាស៊ាន និងស្ថិរភាព សន្តិភាព និងសុខដុមរមនាក្នុងតំបន់៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម