ព័ត៌មានជាតិ
ផ្ទុះឆ្លងកូវីដខ្លាំងនៅថៃ សម្តេចតេជោ ឲ្យបើកច្រកព្រំដែនតែ ៣ ប៉ុណ្ណោះ ជាមួយថៃ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឲ្យបើកច្រកព្រំដែនតែ ៣ ប៉ុណ្ណោះជាមួយថៃ ក្រោយផ្ទុះការឆ្លងកូវីដ ១៩ ទ្រង់ទ្រាយធំ។

ច្រកទាំង ៣ មានច្រកព្រំដែនអន្តរជាតិអូស្មាច់ ដូង និងប៉ោយប៉ែត។ សម្តេចតេជោបញ្ជាក់ថា ការកម្រិតច្រកចេញចូលចំនួនតែ ៣ គឺដើម្បីងាយស្រួលគ្រប់គ្រងអ្នកដំណើរឆ្លងកាត់ព្រំដែន និងការដឹកជញ្ជូនបងប្អូនដែលត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក។
សម្តេចក៏ស្នើពលករដែលកំពុងធ្វើការនៅប្រទេសថៃសុំកុំធ្វើចល័តចូលមកក្នុងប្រទេស ហើយផ្អាកការធ្វើដំណើរចូលប្រទេសថៃជាបណ្ដោះអាសន្ន។
សម្តេចតេជោក៏បញ្ជាឲ្យកងទ័ពត្រៀមរថយន្តដឹកជញ្ជូន ហើយក្រសួងសុខាភិបាលត្រូវបញ្ចេញម៉ាស ដើម្បីចែកជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់នេះ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចផ្តល់ថវិកាសរុប៣៥០លានរៀល ដល់ខេត្តជាប់ប្រទេសថៃ ចំនួន៧ ដើម្បីចាត់ចែងការងារចំពោះមុខរួមមាន ការរឹតបន្តឹងការធ្វើចត្តាឡីស័កជាដើម ក្នុងន័យទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ពីប្រទេសថៃ។
គួរបញ្ជាក់ថា ខេត្តសាមុតសាខនរបស់ថៃ ដែលស្ថិតនៅចម្ងាយប្រមាណ៣០០គីឡូម៉ែត្រ ពីប្រទេសកម្ពុជា បានប្រកាសបិទ ក្រោយផ្ទុះការរាលដាលជំងឺកូវីដ-១៩ជាង៥០០ករណីនោះ នៅថ្ងៃទី២០ ខែធ្នូនេះ។
ក្រសួងសុខាភិបាលកម្ពុជា បានណែនាំឲ្យបណ្តាខេត្តទាំង ៧ នៅតាមបណ្តោយព្រំដែនប្រទេសថៃ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការត្រួតពិនិត្យរាល់អ្នកដំណើរដែលចូលក្នុងប្រទេស ដោយត្រូវឆែកសុខភាពឲ្យបានម៉ត់ចត់ជាទីបំផុត ពិសេសត្រូវវាស់កម្តៅ និងបំពេញទម្រង់ប្រកាសសុខភាពអ្នកដំណើរ។
ជាមួយគ្នានេះ អ្នកដំណើរត្រូវដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ជាចាំបាច់ ហើយវត្ថុសំណាកត្រូវបញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពេទ្យខេត្តសៀមរាប នៅថ្ងៃដែលអ្នកដំណើរទាំងនោះមកដល់ច្រកចូលប្រទេសកម្ពុជា៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


