Connect with us

ព័ត៌មានជាតិ

មនុស្ស​៥​នាក់​រងរបួស បណ្តាល​មក​ពី​រថយន្ត​សណ្តោង​រ៉ឺម៉ក​១​គ្រឿង​ បើក​មក​ក្រឡាប់​កៀរ​រ៉ឺម៉ក​ម៉ូតូ​ធ្លាក់ផ្លូវ

បានផុស

នៅ

​សង្ស័យ​តៃកុង​ងងុយដេក​បើក​រថយន្ត​សណ្តោង​រ៉ឺម៉ក​ដឹក​កង់​រថយន្ត​១​គ្រឿង​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិសដៅ​ចូល​ក្រុង​មក​ក្រឡាប់​កៀរ​រ៉ឺម៉ក​ម៉ូតូ​១​គ្រឿង​បណ្តាល​ឲ្យ​ធ្លាក់​ផ្លូវ​រង​របួស​មនុស្ស​ចំនួន​៥​នាក់ កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២០ លើផ្លូវ​ជាតិ​លេខ​៥ ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍ ​ដែល​បណ្តាល​ឲ្យ​មនុស្ស​រង​បួស​ចំនួន​៥​នាក់​នេះ រវាង​រថយន្ត​ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-8190 ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង បើកបរ​ដោយ​ឈ្មោះ ស៊ឹម សុភ​ក្តិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​អូរ​ផុត ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ រួម​ដំណើរ​ដោយ​ឈ្មោះ​ ចក់ សម្ផស្ស ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​ក្រឡឹង ឃុំ​ត្រពាំង​ក្រឡឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ (​របួសស្រាល​) លុះ​មកដល់​កន្លែង​កើត​ហេតុ​បាន​ក្រឡាប់​កៀរ​រ៉ឺម៉ក​ម៉ូតូ មួយ​គ្រឿង​ម៉ាក C100 ពណ៌​ក្រហម ស្លាក​លេខ គ្មាន​ធ្វើដំណើរ​លើ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង (​ទិសដៅ​ស្របគ្នា​) បើកបរ​ដោយ​ឈ្មោះ ​ទិ ទុំ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល (​របួសស្រាល​) រួម​ដំណើរ​មាន​គ្នា​៦​នាក់ ទី​១​ឈ្មោះ វ៉ិ​ត ថា​រិ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ (​របួសស្រាល​) ទី​២​ឈ្មោះ​ អ៊ី ភារ​ម្យ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល (​របួសស្រាល​) ទី​៣​ឈ្មោះ ​ណា​ង ផានិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល (​របួសស្រាល​) ទី​៤​ឈ្មោះ ​ភារៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល (​គ្មាន​របួស​) ទី​៥​ឈ្មោះ​ ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ​ភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល (​គ្មាន​របួស​) និង​ទី​៦​ឈ្មោះ​ លិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់នៅ ភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្ត​កណ្តាល (​គ្មាន​របួស​)​។

ក្នុ​ងករណីនេះ​ បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​ធ្ងន់​០១​គ្រឿង រ៉ឺម៉ក​ខូចខាត​ធ្ងន់​០១​គ្រឿង មនុស្ស​រង​របួស​ចំនួន​៥​នាក់ ក្នុង​ករណីនេះ​ផង​ដែរ​ ផ្នែក​ជំនាញ​កំពុង​បន្ត​នីតិវិធី​៕

អត្ថបទ៖ ឧ​ត្ត​រ៉ា​

សូមចុចអាន៖ ដឹង​ច្បាស់​ហើយ​ អំពី​មូល​ហេតុ ដែល​កើតមាន​អំពើ​ឃាតកម្ម​បាញ់សម្លាប់​ នៅ​ខណ្ឌ​កំបូល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២១ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២៥ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២៨ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម