Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ក្រសួង​អប់រំ ក្រៅ​ពី​ពូកែ​កែ​ទម្រង់ការអប់រំ លោក​អាច​​​និយាយ​បាន ៣ ភាសា

បានផុស

នៅ

ឯកឧត្តម​រដ្ឋមន្រ្តី​ហង់ ជួនណារ៉ុន អាច​ប្រើប្រាស់​បាន ៣ ភាសា អំឡុង​ពេល​សិក្សា​ជំនាញ​ទំនាក់ទំនង​សេដ្ឋកិច្ច​អន្តរជាតិ​នៅសហព័ន្ធ​​រុស្សី (អតីត​សហភាព​សូវៀត)។

លោក​ប្រាប់​សារព័ត៌មាន​មួយ​ថា ក្នុង​អំឡុង​ឆ្នាំ ១៩៨២ ពេល​លោក​បាន​អាហារូបករណ៍​បន្ត​សិក្សា​នៅ​​ប្រទេស​អ៊ុយក្រែនអតីត​រដ្ឋ​របស់សហភាព​សូវៀត ​តម្រូវ​ឲ្យ​ប្រើប្រាស់​ជា​ភាសា​រុស្សី។ ការ​រៀន​ភាសា​រុស្សី​ពេល​​នោះ​ គ្មាន​​វចនានុក្រម​ជា​ជំនួយ​ទេ។ ​ក្រៅ​ពី​ប្រឹង​រៀន​ជំនាញ​សេដ្ឋកិច្ច លោក​ក៏​ត្រូវ​ត្រូវ​ស្វ័យ​សិក្សា​ភាសា​រុស្សីបន្ថែម​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឲ្យ​ដឹង​ថា ឆ្នាំ​ទី ១ ពិត​ជា​លំបាក តែ​លោក​ប្រឹង​ជម្នះឲ្យ​បាន​រៀន​ទាំងយប់ ទាំង​ថ្ងៃ មិន​សូវ​មាន​ពេល​សម្រាក​ទេ ព្រោះ​បំណង​ចង់​​បាន​​សញ្ញាប័ត្រ។ ចូល​នៅឆ្នាំទី ៣ លោក​ត្រូវ​ប្តូរមក​​​រៀន​នៅ​ក្រុង​ម៉ូស្គូ​វិញ ដោយ​បន្ថែម​ភាសា​បារាំង​ និង​អង់គ្លេស​ធ្វើ​​ឲ្យ​​លោក​មាន​ការ​លំបាក​មួយ​​កម្រិត​​ទៀត​ផ្នែក​ភាសា។

បើ​តាមលោក​រដ្ឋមន្រ្តី ពេល​​សិក្សា​នៅ​ប្រទេស​រុស្ស៊ី លោក​បាន​ឆ្លៀត​ពេល​ធ្វើការ​ឲ្យ​ស្ថាន​ទូត​កម្ពុជាដើម្បី​យក​ប្រាក់ខែ​ផង និង​ដុសខាត់​ចំណេះដឹង​ផ្នែក​ភាសា​រុស្ស៊ី បារាំង​​និង​អង់គ្លេស​ផង។ លោក​បាន​ធ្វើជា​អ្នក​បកប្រែឲ្យ​គណៈប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ ក៏​មាន​រដ្ឋមន្ត្រីការ​បរទេស លោក​ ហោ ណាំហុង ទាំង​សរសេរ និង​ផ្ទាល់​​មាត់។

លុះ​ពេល​បញ្ចប់​ការ​សិក្សា​​វិល​ត្រឡប់​មក​​កម្ពុជា​ភ្លាម​ លោកបាន​ចូល​បម្រើ​ការ​នៅ​ស្ថានទូត​​អូស្ត្រាលី ក្រោយ​មក​ក៏ចូល​​ធ្វើ​ការ នៅ​វិទ្យាស្ថាន CDRI ធ្វើជា​អ្នក​បក​ប្រែ​អង់គ្លេស ហើយ​ក៏​ត្រឡប់​ទៅ​ស្ថានទូត​អូស្ត្រាលី​វិញ ធ្វើជា​មន្ត្រី​ស្រាវជ្រាវ​​ផ្នែក​សេដ្ឋកិច្ច នយោបាយ​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ ​១៩៩៨។

នៅ​ឆ្នាំ​១៩៩៩ លោក​បាន​ចូល​បម្រើ​ការងារ​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក្នុង​ពេល​ដែល​រដ្ឋាភិបាល​ ត្រូវការ​អ្នក​ចេះ​សរសេរ​និង​និយាយ​​ភាសា​អង់គ្លេស​ស្ទាត់​ជំនាញ។

លោក​បញ្ជាក់​ថា លោក​ជា​អ្នក​សរសេរ​សុន្ទរកថា ជា​ភាសា​អង់គ្លេស​ ជូន​សម្តេច​នាយក។

ក្រុម​អ្នក​សរសេរ​សុន្ទរកថា ជា​ក្រុមមួយ​ ក្នុង​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ ដែល​មាន​ការងារ​ត្រូវ​​ទទួល​បន្ទុក​សរសេរ​សុន្ទរកថា​ ទាំងភាសា​ខ្មែរ​ និង​បរទេស ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី។ រាល់​សុន្ទរកថា​ របស់​នាយក​រដ្ឋមន្ត្រី គ្រប់​វិស័យ គឺ​ចេញ​មក​ពី​ក្រុម​ការងារ​របស់​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ ​ដែលមានលោក​ ណារ៉ុន​ ម្នាក់ដែរ ​មាន​​តួនាទី​ជា​អ្នក​ពិនិត្យ​មើល​ការ​សរសេរ​ភាសា​អង់គ្លេស ដោយ​​មិន​មាន​បរទេសណា​ត្រួតពិនិត្យ​ លើ​វេយ្យាករណ៍​នោះ​ឡើយ។ ក្រៅ​ពីនោះ លោក​ក៏​បាន​ហែហម​លោក​នាយក​រដ្ឋ​មន្ត្រី​ក្នុង​​នា​មជាអ្នក​បក​ប្រែ​សុន្ទរក​ថា ក្នុង​កិច្ច​ប្រជុំ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម