Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​បង្ក្រាប​វង់​ល្បែង​២​កន្លែង​ផ្សេងគ្នា​ឃាត់ខ្លួន​៦​នាក់​រួម​និង​វត្ថុតាង​មួយចំនួន​

បានផុស

នៅ

លោក ​ឈឿង​ គឹម​សុង ​នាយការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ខេត្ត​បានអោយដឹងថា​ កាលពី​ថ្ងៃទី​២០​ ខែធ្នូ​ ឆ្នាំ​២០២០​​ វេ​ល​ម៉ោង​០៥:០១​នាទី​ល្ងាច​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​នឹង​កម្លាំង​អ​ធិ​ការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ចំនួន​០២ទីតាំង​ផ្សេងគ្នា​នៅ​ក្នុង​ក្រុង​បាត់ដំបង​ក្នុង​នោះ​ឃាត់ខ្លួន​អ្ន​កប្រព្រឹត្តិ​០៦​នាក់​រួម​និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា​ទីតាំង​ទី​១​បើក​លេង​ល្បែងស៊ីសង​(​ភ្នាល់​កីឡាប្រដាល់​)​នៅ​ចំណុច​ភូមិ​អូរ​ចារ​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​។​ ទីតាំង​ទី​២​បើក​លេង​ល្បែងស៊ីសង​(​ភ្នាល់​អាប៉ោង​)​នៅ​ចំណុច​ភូមិ​ចំការ​សំរោង​២​ សង្កាត់​ចំ​ការ​សំរោង​ក្រុង​បាត់ដំបង​ ខេត្ត​បា​ត់ដំ​បង​។

​ក្នុង​កិច្ចប្រតិបត្តិការ​ទាំងពី​រ​ទីតាំង​ខាងលើ ​កម្លាំង​បាន​ធ្វើការនាំ​ខ្លួន​មនុស្ស​ចំនួន​០៦​នាក់​មកកាន់​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​ ដើម្បី​សាកសួរ​។​ ចំណែក​វត្ថុ​តាង​ដកហូត​រួមមាន​៖ ​កម្រាល​កៅស៊ូ​សម្រាប់​ចាក់​អាប៉ោង​ចំនួន​០១,​គម្រប​ផ្តិល​សម្រាប់​គ្រប​អាប៉ោង​ចំនួន​០១,​ចាន​សម្រាប់​បាញ់អាប៉ោង​ចំនួន​​០១,​គ្រាប់​មេអាប៉ោង​ចំនួន​០១​ន​០១,​ចានជ័រ​ដាក់​ដីខ្សាច់​ស​ម្រា​ប់​ទ្រចាន​អាប៉ោង​ចំនួន​០១។​

ក្រោយពី​សមត្ថកិច្ច​ ធ្វើការ​ណែនាំ​អប់រំ​ក៏បាន​ជំរុញ​ឲ្យ​អ្នក​ទាំង​៦​នាក់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​លេង​រាល់​ល្បែង​ស៊ី​សង​បន្ត​ទៀត​ផង​ដែរ ​ទើប​អ​នុញ្ញាតិ​ឲ្យ​ត្រ​ឡប់ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ​៕

អត្ថបទ ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម