ព័ត៌មានជាតិ
ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា ៖ មន្ត្រីមួយចំនួន កំពុងបំពេញមុខងារពីរក្នុងពេលតែមួយ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការ លើកឡើងថា មន្ត្រីរាជការមួយចំនួន បាននិងកំពុងបំពេញមុខងារពីរផ្សេងគ្នា ក្នុងពេលតែមួយ ដែលផ្ទុយនឹងបទប្បញ្ញត្តិច្បាប់។ លោកជំទាវលើកឡើងដូច្នេះ សំដៅដល់មន្ត្រីក្រោមឱវាទក្រសួង ដែលកំពុងបំពេញមុខងារសាធារណៈផង និងប្រកបវិជ្ជាជីវៈជាមេធាវីផង។

បើតាមសេចក្ដីណែនាំ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលចុះហត្ថលេខាដោយលោកជំទាវ ម៉ែន សំអន កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា កន្លងមក ក្រសួងពិនិត្យឃើញថា មន្ត្រីរាជការមួយចំនួនចំណុះទីស្ដីការក្រសួង និងមន្ត្រីនៃមន្ទីរទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី-ខេត្ត បាននិងកំពុងប្រកបវិជ្ជាជីវៈជាមេធាវី ខណៈដែលខ្លួនកំពុងបំពេញមុខងារសាធារណៈ។ ក្រសួងចាត់ទុកថា ការបំពេញមុខងារពីរក្នុងពេលតែមួយនេះ គឺផ្ទុយនឹងបទប្បញ្ញត្តិច្បាប់ ស្ដីពី សហលក្ខន្តិកៈមន្ត្រីរាជស៊ីវិល ច្បាប់ ស្ដីពី លក្ខន្តិកៈមេធាវី និងលិខិតបទដ្ឋាន គតិយុត្ត។
ទន្ទឹមនឹងនេះ ដើម្បីជៀសវាងការបំពេញមុខងារសាធារណៈផង និងប្រកបវិជ្ជាជីវៈជាមេធាវីផង ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានណែនាំដល់មន្ត្រីរាជការចំណុះទីស្ដីការ ក្រសួង និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី-ខេត្ត ធ្វើការជ្រើសរើស ដោយស្ម័គ្រចិត្ត ក្នុងការបំពេញមុខងារជាមន្ត្រីរាជការសាធារណៈ ឬប្រកបវិជ្ជាជីវៈជាមេធាវី។ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សង្ឃឹមជឿជាក់ថា មន្ត្រីរាជការទាំងអស់ ក្រោមឱវាទក្រសួង នឹងចូលរួមដោយស្ម័គ្រចិត្ត ក្នុងការអនុវត្តសេចក្ដីណែនាំនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


