ព័ត៌មានជាតិ
ថៃហ្វ្រេនឆាយដេយ៍ ឆ្នាំ ២០២២ បើកឱកាសខាងធុរកិច្ចសម្រាប់ប្រជាជនកម្ពុជា ងាយស្វែងយល់ដើមទុនតិច ធុរកិច្ចរីកចម្រើនលឿន
លោក នីរៈវ៉ាត់ រង្ស៊ីកានចានៈ អគ្គទីប្រឹក្សាផ្នែកពាណិជ្ជកម្ម អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ (DITP) បានថ្លែងថា កម្មវិធី ថៃហ្វ្រេនឆាយដេយ៍ ឆ្នាំ 2022 ដែលនឹងរៀបចំឡើងនៅថ្ងៃទី 24 ខែមិថុនា ឆ្នាំ 2022 នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) នឹងមានធុរកិច្ចហ្វ្រេនឆាយថៃ ច្រើនជាង 10 ក្រុមហ៊ុន មកធ្វើបទបង្ហាញធុរកិច្ចជូនដល់អ្នកធុរកិច្ចកម្ពុជា ដែលក្នុងនោះមានធុរកិច្ចជាច្រើនប្រភេទដូចជា ធុរកិច្ចភោជនីយដ្ឋាន/ភេសជ្ជៈ និងធុរកិច្ចសាលាបង្រៀនភាសា ដែលធុរកិច្ចទាំងនោះសុទ្ធសឹងតែបានទទួលជោគជ័យនៅប្រទេសថៃរួចមកហើយ។

ការរៀបចំកម្មវិធីនាលើកនេះ គឺជាឱកាសដ៏ល្អសម្រាប់ប្រជាជនកម្ពុជា ក្នុងការជ្រើសរើសវិនិយោគឱ្យសមស្របតាមតម្រូវការ ដែលជាធុរកិច្ចងាយស្វែងយល់ ចំណាយដើមទុនតិច ព្រមទាំងមានម្ចាស់ហ្វ្រេនឆាយជួយមើលការខុសត្រូវ និងណែនាំពីកិច្ចដំណើរការធុរកិច្ចរបស់លោកអ្នកដើម្បីឱ្យទទួលបានជោគជ័យ។ លោក នីរៈវ៉ាត់ រង្ស៊ីកាន់ចានៈ បានថ្លែងដូច្នេះ។
អាស្រ័យហេតុនេះ សម្រាប់អ្នកធុរកិច្ចដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីថៃហ្វ្រេនឆាយដេយ៍ ឆ្នាំ 2022 សូមទំនាក់ទំនងក្រុមការងាររៀបចំ តាមរយៈទូរស័ព្ទលេខ 076 6666 618 / 015 667 666 ។
DITP កំណត់ចំនួនអ្នកចូលរួមក្នុងកម្មវិធី Thai Franchise Day 2022 ។ លោកអ្នកអាចទំនាក់ទំនងដើម្បីចុះឈ្មោះបាន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 21 ខែមិថុនា ឆ្នាំ2022 ។ DITP នឹងផ្តល់ជូនអាហារថ្ងៃត្រង់ និងអាហារសម្រន់ជូនដល់លោកអ្នក ក្នុងអំឡុងពេលចូលរួមក្នុងកម្មវិធីនេះ ដោយមិនគិតថ្លៃ។ កម្មវិធីនេះរៀបចំដោយ DITP , អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ។







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ