ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល៖ បញ្ហាកង្វះខាតធនធានមនុស្ស ផ្នែកជួសជុលយានយន្ត នឹងត្រូវដោះស្រាយ
ថ្លែងនៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសូងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសហ្វដ ធី អេស អាយ ជាសមទ្ធិផលមួយថ្មីទៀតរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការបណ្តុះបណ្តាលសមត្ថភាព និងកសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការទីផ្សារការងារ ដែលមានជាលំដាប់។

លោកទេសរដ្ឋមន្ត្រីបានលើឡើងថា៖ “តាមរយៈមជ្ឈមណ្ឌលបណ្ដុះបណ្តាលបច្ចេកទេសនេះ បញ្ហាកង្វះខាតធនធាន មនុស្សលើបច្ចេកទេសជួសជុលយានយន្ត ក៏ដូចជាកង្វះខាតធនធានមនុស្សតាមយានដ្ឋាននានា នឹងត្រូវបានដោះស្រាយ។ ពេលដែលមានជំនាញវិជ្ជាជីវៈ និងបច្ចេកទេសយានយន្ត ច្បាស់លាស់នេះ ក៏នឹងអាចចូលរួម ចំណែកដល់ការកាត់បន្ថយការកែច្នៃ ការដំឡើងយានយន្តខុសបច្ចេកទេសគ្មានគុណភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ព្រោះថា នៅពេលដែលយានយន្តត្រូវបានដំឡើង ត្រូវបានជួសជុល និងត្រូវបានថែទាំ ដោយអ្នកជំនាញវិជ្ជាជីវៈ នោះបញ្ហាបច្ចេកទេស ដែលអាចមានជាយថាហេតុនៅលើដងផ្លូវ ក៏ត្រូវបានកាត់បន្ថយបណ្ដើរៗ”។

លោក ហឿន សំនៀង នាយកវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឱ្យដឹងថា តាមរយៈមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសនេះ វិទ្យាស្ថាន តេជោសែន នឹងមានលទ្ធភាពកាន់តែច្រើនក្នុងការពង្រីកសកម្មភាពបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសដល់និស្សិត និងសិក្ខាកាម ក្នុងគោលបំណងកសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការទីផ្សារការងារ និងការប្រកួតប្រជែង ដែលនឹងជួយជម្រុញដល់ការអភិវឌ្ឍក្នុងសង្គម និងសេដ្ឋកិច្ចប្រទេសជាតិ។ ជាពិសេស ចូលរួមដោះស្រាយដល់បញ្ហាកង្វះខាតអ្នកបច្ចេកទេស កម្មករជំនាញក្នុងវិស័យឧស្សាហកម្មយានយន្ត ឬអ្នកបច្ចេកទេសនៅតាមយានដ្ឋាននានា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


