Connect with us

ព័ត៌មានជាតិ

ប្រធាន FIFA បង្ហាញ​នូវ​ភាព​រីករាយ​ក្នុង​ដាក់​ឱ្យមាន​៤៨​ក្រុម ប្រកួត FIFA World Cup 2026 ជា​លើកដំបូង

បានផុស

នៅ

ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) លោក Gianni Infantino កំពុង​ទន្ទឹងរង់ចាំ​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​រំភើប​មួយ​នៅ​ឆ្នាំ​២០២៦ ជាមួយនឹង​ការអបអរសាទរ​ដល់​ទីក្រុង​ដែល​បានជ្រើសរើស​សម្រាប់ធ្វើ​ម្ចាស់ផ្ទះ World Cup​។​

ទីក្រុង​ចំនួន​១៦ នៃ​ប្រទេស​ចំនួន​៣ សហរដ្ឋ​អាម៉េរិក​, ម៊ិ​ក​ស៊ិ​កកូ និង​កាណាដា ដែល​ត្រូវបាន​ជ្រើសរើស​ធ្វើជា​ម្ចាស់ផ្ទះ​រួម FIFA World Cup ឆ្នាំ​២០២៦​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Infantino បាន​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​៖ «​ខ្ញុំ​គិតថា​ផ្នែក​នៃ​ពិភពលោក​នេះ​មិនដឹងថា​នឹងមាន​អ្វី​កើតឡើង​នៅទីនេះ​នៅ​ឆ្នាំ​២០២៦​។​» «​ប្រទេស​ទាំងបី​នេះ នឹង​ប្រែ​ផ្លាស់ ហើយ​ពិភពលោក​នឹង​ក្រឡេក​មក​មើល​ប្រទេស​កាណាដា ម៉ិ​ក​ស៊ិ​ក និង​សហរដ្ឋអាមេរិក ជាមួយនឹង​រលក​នៃ​ភាព​រីករាយ​ដ៏​សម្បើម​អស្ចារ្យ ពីព្រោះ​នោះ​ជា​អ្វីដែល​បាល់ទាត់​។​»

FIFA World Cup ឆ្នាំ​២០២៦ នឹង​បង្កើន​ចំនួន​ក្រុម​ដល់​ទៅ ៤៨​ក្រុម ដែល​នេះ​គឺជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភពលោក​ផងដែរ ដ្បិត​វា​ត្រូវបាន​អនុវត្ត ៣២​ក្រុម តាំងពី​ឆ្នាំ​១៩៩៨​មក​។

ប្រធាន FIFA ដដែល​បាន​និយាយថា​៖ «​ជាមួយនឹង ៤៨​ប្រទេស​មកលេង​នៅ World Cup នេះ វា​នឹង​អស្ចារ្យ ហើយ​បាល់ទាត់​នៅពេលនោះ (​នៅ​អាមេរិក​ខាងជើង​នេះ​) នឹងមាន​កម្រិត​ខុសគ្នា​ទាំងស្រុង។»

គួរ​រំលឹក​ដែរ​ថា នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ ក្រុមប្រឹក្សា FIFA បានជ្រើសរើស​ជម្រើស​ទី​៤ ហើយ​បាន​បោះឆ្នោត​ជា​ឯកច្ឆ័ន្ទ​ដើម្បី​ពង្រីក​ដល់​ការប្រកួត​ដែលមាន ៤៨​ក្រុម​ចូលរួម​។ ការប្រកួត​នឹង​ចាប់ផ្ដើម​ជាមួយ​វគ្គ​ចែក​ពូ​ល ដែលមាន ១៦​ពូ​ល និង​ក្នុង​១​ពូ​ល​មាន ៣​ក្រុម​។ ហើយ​ក្រុម​លេខ​១ និង​លេខ​២ នឹង​បន្តទៅ​ការប្រកួត​ជម្រុះ​ដោយ​ចាប់ផ្តើម​ពី​វគ្គ ៣២​ក្រុម​ចុងក្រោយ​។

ចំនួន​ប្រកួត​ដែល​លេង​សរុប​នឹង​កើនឡើង​ពី ៦៤​ប្រកួត ដល់ ៨០​ប្រកួត​។ ក្រុម​នីមួយៗ​នឹង​ប្រកួត​ក្នុង​ពូ​ល​តិចជាង​មុន​មួយ​ប្រកួត​។ ការប្រកួត​ក៏​នឹងត្រូវ​ប្រើ​រយៈពេល ៣២​ថ្ងៃ​ដូចគ្នា​ទៅនឹង​ការប្រកួត ៣២​ក្រុម​ពីមុន​ផងដែរ​៕

​អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣៩ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៥១ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៥៣ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម