ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន: តាមរយៈ ការទូតសេដ្ឋកិច្ចដ៏មុតស្រួច នឹងធ្វើឲ្យពិភពលោកស្គាល់ពីគុណតម្លៃរបស់កម្ពុជា
មានប្រសាសន៍ក្រោយពីអញ្ជើញចូលរួមជាអធិបតី នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីថ្មី កាលពីម្សិលមិញ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងថា តាមរយៈការទូតសេដ្ឋកិច្ច ដ៏មុតស្រួច របស់កម្ពុជា នឹងធ្វើឲ្យពិភព លោកបានឃើញបានស្គាល់កម្ពុជាកាន់តែខ្លាំង នាពេលខាងមុខ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំពិតជារីករាយណាស់ដែលបានថ្លែងសុន្ទរកថា បិទនៅ “សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីថ្មី” កាលពីម្សិលមិញ។ សិក្ខាសាលានេះបានទទួលការគាំទ្រពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកចូលរួមទាំងអស់ និងការផ្តល់ធាតុចូលដ៏មានតម្លៃនៅក្នុងកម្មវិធីដ៏សំខាន់មួយនេះ ក៏ដូចជាក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ដែលបានប្រឹងប្រែងរៀបចំប្រកបដោយភាពរលូន។ តាមរយៈការទូតសេដ្ឋកិច្ចដ៏មុតស្រួច និងមាន ប្រសិទ្ធភាព ខ្ញុំមានសុទិដ្ឋិនិយមថា កិច្ចការនេះ នឹងធ្វើឲ្យពិភពលោកបានឃើញ និងបានស្គាល់ពីគុណតំលៃយ៉ាងច្រើនពីកម្ពុជាមាននាពេលខាងមុខនេះ”។

គួររំលឹកថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ ក្រុមការងារសម្រប សម្រួលកាទូតសេដ្ឋកិច្ច នៃក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី “ការទូតសេដ្ឋកិច្ច ក្នុងគន្លងប្រក្រតីភាពថ្មី” ក្រោមអធិបតីភាពលោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន និងវិស័យឯកជនជាច្រើន ហើយលោក Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាក៏បានចូលរួមថ្លែងសុន្ទរកថា ផងដែរ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


