ព័ត៌មានជាតិ
ទស្សនកិច្ច៤ថ្ងៃ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្ទាបស្ទង់សភាពការណ៍នៅមីយ៉ាន់ម៉ាបានកាន់តែច្រើន
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានអះអាងថា នៅក្នុងដំណើរទស្សនកិច្ចរយៈពេល៤ ថ្ងៃនៅមីយ៉ាន់ម៉ា លោកបានស្ទាបស្ទង់សភាពការណ៍បានកាន់តែច្រើន តាមរយៈការប្តូរយោបល់ជាមួយតួអង្គផ្សេងៗ នៅប្រទេសមីយ៉ាន់ម៉ា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចការងារលើកទីពីររបស់លោក ក្នុងនាមជាប្រេសិតពិសេសនៅមីយ៉ាន់ម៉ាបានបញ្ចប់ហើយ។ លោកបញ្ជាក់ថា “លើកនេះ ខ្ញុំបានស្ទាប់ស្ទង់សភាពការណ៍ក្នុងស្រុកបានកាន់តែច្រើន ដោយផ្អែកលើការផ្លាស់ប្តូរយោបល់ជាមួយតួអង្គផ្សេងៗស្តីពីវឌ្ឍនភាព និងឧបសគ្គនានាជុំវិញការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច”។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទស្សនកិច្ចរយៈពេលបួនថ្ងៃនេះ បានផ្តោតសំខាន់លើការផ្តល់ជំនួយមនុស្សធម៌ និងកិច្ចខិតខំគាំទ្រមីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកថា កត្តាទាំងនេះ នឹងចូលរួមចំណែកដល់ការ សម្រេចបាននូវគោលបំណងស្នូលនៃ “កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌អាស៊ានជូនមីយ៉ាន់ម៉ា” នៅភ្នំពេញ កាលពីដើមខែឧសភានេះ។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា ក្នុងដំណើរទស្សនកិច្ចនេះ លោកបានបន្តជំរុញភាគីពាក់ព័ន្ធទាំងអស់ ឱ្យមាន ការយោគយល់គ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងធ្វើការចរចារសម្របសម្រួលបន្ថែមទៀត ដោយសារនេះ គឺជាមាគ៌ាជាក់ស្តែងបំផុត ដើម្បីវិលទៅរកភាពប្រក្រតី ព្រមទាំងស្វែងរកនូវសន្តិភាព និងស្ថិរភាពយូរអង្វែង។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនសម្តែងក្តីសង្ឃឹមថា ខណៈស្នាក់នៅប្រទេសមីយ៉ាន់ម៉ា លោកនឹងបានយល់ពីប្រវត្តិសាស្ត្រ វប្បធម៌ និងប្រជាជនមីយ៉ាន់ម៉ា កាន់តែច្រើនជាងមុន ខណៈដែលថ្ងៃស្អែក លោកនឹងត្រូវបន្តធ្វើដំណើរទៅកាន់ទីក្រុងបាកានដ៏អស្ចារ្យ ហើយជាតំបន់បេតិកភណ្ឌពិភពលោក ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


