ព័ត៌មានជាតិ
ស្អាងភ្នំបង្កប់រឿងអាថ៌កំបាំង អ្នកស្រុកទាំងព្រហ្មញសាសនា និងព្រះពុទ្ធសាសនា គោរពបូជាតៗគ្នា
ក្រុមការងារ បេតិកភណ្ឌប្រចាំថ្ងៃ (Heritages Dairy) បានបង្ហាញប្រវត្តិរមណីយដ្ឋានស្អាងភ្នំនៅខេត្តកណ្តាល ដោយបានថតទិដ្ឋភាពនិងទីកន្លែងសក្ការៈផ្សេងៗដែលអ្នកស្រុកគោរពបូជាតៗគ្នា។
ភ្នំស្អាងពីដើមឡើយចាស់ៗហៅថា ល្អាងភ្នំ លុះក្រោយមកការហៅបានក្លាយទៅជាស្អាងភ្នំវិញ។ នៅលើភ្នំស្អាង មានច្រកតូចមួយសម្រាប់ចូលទៅក្នុងរូងពើង ឬ ល្អាង តែច្រកនេះ ឥឡូវត្រូវបានគេការពារ និងចាក់សោរ ក្នុងគោលបំណងដើម្បីការពារសុវត្ថិភាព។

មានបារមីច្រើននៅភ្នំនេះ ដែលអ្នកគោរពព្រហ្មញសាសនាបន់ស្រន់រួមមានលោកតា៖ ស្អាងភ្នំ(តាធំ) ទេព-ម៉ឹងនិងគោម មុនីឥសី ម៉ឺនខួន ក្រុងឆេះ ស័ក្តិប្រាំ ក្រហម.ក លោកតា.ស លោកយាយកញ្ចក់ទិព្វ ហៅ ក្រពុំឈូក និងយាយសក់កណ្តាញ់។
ពលរដ្ឋកម្ពុជាដែលគោរពព្រះពុទ្ធសាសនាបានកសាងព្រះវិហារមួយនៅលើកំពូលភ្នំ ដោយមានដម្កល់រូបព្រះពុទ្ធបដិមា ព្រះគោ-ព្រះកែវ និងព្រះអង្គចេក-អង្គចម។





ភ្នំស្អាង មានរុក្ខជាតិ និងសត្វច្រើនមុខ តែមិនទាន់បានដឹងចំនួនប្រភេទដែលមានតម្លៃវិទ្យាសាស្ត្រ និងអភិរក្ស។ ក្រៅពីនេះ ភ្នំស្អាងមានផ្ទាំងថ្មភក់ធំៗ ជាកន្លែងមានខ្យល់អាកាសល្អ និងទេសភាពស្អាត។ ពីលើកំពូលភ្នំ យើងអាចមើលឃើញព្រលានយន្តហោះ ភ្នំពេញអន្តរជាតិថ្មីមួយកំពុងកសាង ដែលនឹងលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិថែមមួយកំរិតទៀត។

ភ្នំស្អាងស្ថិតនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ៣២គីឡូម៉ែត្រពីវត្តភ្នំ។ នៅតំបន់ទេសចរណ៍ ក៏មានសហគមន៍មូលដ្ឋានមានបម្រើសេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងកន្លែងអង្គុយលេង។ នៅថ្ងៃបុណ្យជាតិ មានភ្ញៀវមកលេងច្រើនកុះករ ព្រោះផ្លូវស្អាត។
បទចម្រៀងមួយបទមានចំណងជើងថា៖«លាហើយស្អាងភ្នំ» ច្រៀងទាក់ទងទីកម្សាន្តនេះ ដែលច្រៀងដោយលោកស្រី អ៊ុំ សូមាវត្តី កូនស្រីបង្កើតរបស់អ្នកស្រី ហួយ មាស៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


