Connect with us

ព័ត៌មានជាតិ

សា្ថនទូតនិងកុងស៊ុល​ជប៉ុន នៅសៀមរាបចាប់ផ្ដើម​បើកទទួលការចូលគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម Abe

បានផុស

នៅ

សា្ថនទូតជប៉ុននៅភ្នំពេញ និងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នឹងចាប់ផ្ដើមបើកទទួល​ការចូលគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម លោក ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី ១១ ដល់ ១៦ ខែ​​កក្កដា ឆ្នាំ២០២២។ នេះបើតាមការឲ្យដឹងពីស្ថានទូត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹង​កាលពីថ្ងៃអាទិត្យម្សិលមិញថា សា្ថនទូតជប៉ុននៅភ្នំពេញ និងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នឹងបើកទទួលសាធារណជនចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាព និងគោរពវិញ្ញាណក្ខន្ធ របស់អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម អាបេ ស៊ីនហ្សូ នៅតាមទីតាំង៖

១, នៅសា្ថនទូតជប៉ុននៅភ្នំពេញ ចាប់ពីថ្ងៃពុធ ទី១៣ ខែកក្កដា រហូតដល់ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា (ចាប់ពីម៉ោង១០ ព្រឹក-ថ្ងៃត្រង់ និងចាប់ពីម៉ោង២-៤ល្ងាច នៅស្ថានទូតជប៉ុន បន្ទប់ក្បែរផ្នែកធ្វើទិដ្ឋាការ)។

២. នៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ចាប់ពីថ្ងៃចន្ទ ទី១១ ខែ កក្កដា រហូតដល់ថ្ងៃអង្គារ ទី១២ ខែកក្កដា (ចាប់ពីម៉ោង១០ព្រឹក-ថ្ងៃត្រង់ និងចាប់ពីម៉ោង២-៤ល្ងាច នៅទីតាំងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្ត សៀមរាប សាលពហុប្រយោជន៍។

សាធារណជនដែលមានបំណងចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាព នៅពេលទៅដល់ទីតាំង សូមបញ្ជាក់ជាមួយសន្តិសុខ នៅតាមទីតាំងទាំងពីរ ដោយប្រាប់ពីគោលបំណង និងមកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួននិងពាក់ម៉ាសជានិច្ច៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម