លោក ​ណុប ចាន់ណា​រិន្ទ ៖ រល​កកូ​វីដ​១៩ មិន​អាច​បង្អាក់​ឆន្ទៈ​បំពេញភារកិច្ច​ការងារ​របស់​ក្រសួង​ឡើយ​​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក ​ណុប ចាន់ណា​រិន្ទ ៖ រល​កកូ​វីដ​១៩ មិន​អាច​បង្អាក់​ឆន្ទៈ​បំពេញភារកិច្ច​ការងារ​របស់​ក្រសួង​ឡើយ​​

Published

on

​លោក ​ណុប ចាន់ណា​រិន្ទ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ( ទ រ ព អ ) បាន​ឲ្យ​ដឹង​ថា បើ​ទោះបី​កម្ពុជា​ទទួលរង​ការ​ប៉ះពាល់​ដោយសារ​កូ​វីដ​-១៩ ធ្វើ​ឲ្យ​យើង​មានការ​លំបាក ក្នុង​ការ​បំពេញកិច្ចការ និង​តម្រូវ​ឲ្យ​ធ្វើ​ការងារ​ស្ថិតនៅ​គម្លាត​ពី​គ្នា តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​យ៉ាងណាក៏ដោយ ក៏​ក្រសួង​នៅតែ​បន្ត​ភារកិច្ច​របស់​ខ្លួន មិន​ឲ្យ​កកស្ទះ​ការងារ​នោះ​ឡើយ​។ នេះ​យោង​តាម​គេហទំព័រ Facebook របស់ លោក​ណុប ចាន់​ណា​រិន្ទ​។

​លោក​បន្ត​ថា តាមរយៈ​ការកំណត់​យក​ភារកិច្ច​ធំៗ និង​តម្រូវ​ការចាំបាច់ ​ដែល​ជា​សំណូមពរ​របស់​ពលរដ្ឋ ដូចជា​កិច្ចការ ទាក់ទង​ទៅ​នឹង​បណ្តឹង​វិវាទ​ផ្សេងៗ ដែល​ពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្តឹង​វិវាទ​មក​ក្រសួង​ ដើម្បី​យក​មក​ដោះស្រាយ។ ជាក់​ស្តែង នៅ​ថ្ងៃអង្គារ ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២០ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ទំនាក់ទំនង​ជា​មួយរ​ដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ដឹកនាំ​កិច្ចប្រជុំ​សម្រុះសម្រួល​បញ្ចប់​វិវាទ ករណី​បណ្តឹង​នៅ​ខេត្ត​មណ្ឌលគិរី តាម​រយៈ​យន្តការ ឈ្នះ ឈ្នះ បានសម្រេច​ជា​ស្ថាពរ​។ សូមបញ្ជាក់ថា ករណី​បណ្តឹងវិវាទ​នេះ បាន​កើត​ឡើង នៅ​ភូមិ​ពូ​ទ្រូ ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី នឹង​បាន​អូសបន្លាយ​អស់​រយៈ​ជា​យូរ​មក​ហើយ តែ​ដោយមាន​ការដឹកនាំ​សម្រុះសម្រួល​ជាច្រើន​ដំណាក់កាល និង​ផ្អែកលើ​ការ​ចុះ​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ និង​ដោយមាន​ការចង្អុលបង្ហាញ​ផ្ទាល់​របស់​លោ​ជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ភាគី​ទាំងសងខាង​បាន​ទទួល​យក​ដោយ​រីករាយ និង​បាន​ឈាន​ទៅ​បញ្ចប់​សាច់​រឿង​នេះ​ ទាំងស្រុង​តែ​ម្តង​។

​គួ​ររំលឹក​ថា ក្រសួង​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​បង្កើត​កម្មវិធី​ទទួល​ពាក្យបណ្តឹង តាម​អន​ឡាញ បន្ថែម​លើ​ការងារ​ទទួល​បណ្តឹង​ផ្ញើ​មក​ក្រសួង​ដោយ​ផ្ទាល់ ដើម្បី​សម្រាប់​ជា​ជម្រើស​ងាយស្រួល​របស់​ពលរដ្ឋ ធ្វើ​កាន់តែ​លឿន និង​ប្រសិទ្ធិ​ភាព ស្របតាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល កំណត់​ថា ជា​រាជរដ្ឋាភិបាល​ឌីជី​ថ​ល​តែម្ដង​៕

​អត្ថបទ៖ វិមាន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services