Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលបានចំណាយទឹកប្រាក់ជាង ៣០ លានដុល្លារ ជូនកម្មករជាស្ត្រីសម្រាលកូនជាង ៣០ ម៉ឺននាក់

បានផុស

នៅ

គិតត្រឹមខែមិថុនា ឆ្នាំ ២០២២ នេះ រដ្ឋាភិបាលបានចំណាយទឹកប្រាក់ប្រមាណជាង ៣០ លានដុល្លារអាមេរិក ជូនកម្មករនិយោជិតជាស្ត្រីសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធជាង ៣០ ម៉ឺននាក់។

​លោក ម៉េង ហុង អគ្គនាយករង​បេឡា​ជាតិ​សន្តិសុខ​សង្គម​ បានឱ្យដឹង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​របប​សន្តិសុខ​សង្គម​ផ្នែក​សោធន​កាលពី​រសៀល​ថ្ងៃទី​ ១៣​ កក្កដា​ថា ចាប់ពី​ខែមករា ឆ្នាំ​ ២០១៨ ដល់ ខែមិថុនា ឆ្នាំ​ ២០២២​ រាជរដ្ឋាភិបាល​បានផ្តល់​ទឹកប្រាក់​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​ជា​ស្ត្រី​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ដែល​សម្រាលកូន​ចំនួន ៣០៧ ៨៩២​ នាក់ ​ដែល​មានកូន​ចំនួន​ ៣១​ ម៉ឺន​នាក់ ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​ ៣០ ​លាន​ដុល្លារ​អាម​រិ​ក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​បន្តថា​ ការផ្តល់​សាច់ប្រាក់​នេះ ​គឺជា​ការអនុវត្ត​កម្មវិធី​ពិសេស​មួយ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុ​ជាមួយ​បន្ថែមទៀត ដែលមាន​ឈ្មោះថា “​កម្មវិធី​ផ្តល់​សាច់ប្រាក់​ឧបត្ថម្ភ​បន្ថែម​សម្រាប់​កម្មករនិយោជិត​ជា​ស្ត្រី​នៅពេល​សម្រាលកូន ”​ដែល​ក្នុងនោះ​សម្រាល​បានកូន​ ១ ​នាក់ ទទួលបាន ៤០​ ម៉ឺន​រៀល​ ២ ​សម្រាល​បានកូន​ភ្លោះ​ពីរ​ទទួលបាន ៨០​ ម៉ឺន​រៀល​ និង​សម្រាល​បានកូន​ភ្លោះ​បី ទទួលបាន ១​ លាន ២ ​សែន​រៀល។

​លោក​បាន​បន្តទៀត​ថា ស​ម្រា​ប់​កម្មការិនី​ទាំងអស់​ ដែល​បម្រើការ​នៅតាម​រោងចក្រ​សហគ្រាស គ្រឹះស្ថាន ដែល​បានប្រកាស​បង់​ភាគទាន​មកកាន់ បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) នឹង​ទទួលបាន​ការឈប់​សម្រាក​ពី​ការងារ​រយៈពេល​ ៩០ ​ថ្ងៃ​ រួមជាមួយ​ប្រាក់​បំណាច់​ប្រចាំថ្ងៃ ៧០% បន្ថែមទៀត ពី​ប​.​ស​.​ស​.​ព្រមទាំង​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត​។

​លោក​អគ្គនាយករង​បាន​បន្ថែមទៀតថា​ ក្រៅពីនេះ​បស​សបាន​ចុះ​បញ្ជិកា​ផ្នែក​ហានិភ័យ​ការងារ​ សម្រាប់​វិស័យ​ឯកជន​ដល់​រោងចក្រ​សហគ្រាស​ចំនួន ​១២ ៧៥៧​ ដោយមាន​សមាជិក​សរុប​ចំនួន ​១ ៤២២ ៧៦៤ ​នាក់ និង​បានផ្តល់​តាវ​លិ​ក​ចំនួន​ ១ ៣៥៨ ២៤៩​ ឯកសារ​គិត​ចាប់ពី​ឆ្នាំ​ ២០០៨​រហូតមកដល់​ខែមិថុនា ​ឆ្នាំ​ ២០២២​ ។​ ចំណែក​វិស័យ​សាធារណៈ​វិញ​ ដែល​បាន​អនុវត្ត​នៅ​ខែមករា​ឆ្នាំ​ ២០២១​ រហូតមកដល់​ខែមិថុនា ​ឆ្នាំ​ ២០២២​ នេះ​ បាន​ចុះ​បញ្ជិកា​បាន​ចំនួន​ ៣៨​ ស្ថាប័ន​មាន​សមាជិក​ចំនួន ​២៥២ ៣២៩​ នាក់ ​បានផ្តល់​តាវ​លិ​ក​ចំនួន​ ៣៣ ​ឯកសារ​។

​លោក​បាន​បញ្ជាក់ទៀតថា ​ចំពោះ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ថែទាំ​សុខភាព​សម្រាប់​វិស័យ​ឯកជន​បាន​អនុវត្ត​តាំងពី​ឆ្នាំ​ ២០១៦ ​រហូតមកដល់​ខែមិថុនា​ ឆ្នាំ​ ២០២២ ​នេះ ​បាន​ចុះ​បញ្ជិកា​ក្រុមហ៊ុន​ចំនួន ​១២ ៧៥០​ មាន​សមាជិក​ចំនួន ​១៤២ ០៧១ ​នាក់ ​ហើយ​គិត​ត្រឹម​ខែមិថុនា ​ឆ្នាំ ​២០២២​មាន​សមាជិក​បាន​ប្រើប្រាស់​សេវា​ចំនួន​ ៩ ៣៩៩ ១៣៧​ ដង​នាក់​។ ​រីឯ​វិស័យ​សាធារណៈ​វិញ ​បាន​អនុវត្ត​នៅ​ឆ្នាំ​ ២០១៨​ បាន​ ចុះ​បញ្ជិការ​ចំនួន​ ៣៩​ ស្ថាប័ន​មាន​សមាជិក​៤ ២៧ ០១៣​ នាក់​ ហើយ​គិត​ត្រឹម​ខែមិថុនា​ឆ្នាំ​ ២០២២ ​នេះ​មាន​សមាជិក​ប្រើប្រាស់​សេវា​ចំនួន​ ៨២៦ ៨៥៤​ ដង​នាក់​។ លោក​អគ្គនាយករង​ប​សស​ បានបញ្ជាក់​ដោយឡែក​ប​សស​ ក៏បាន​ដាក់​អនុវត្ត​ការថែទាំ​សុខភាព​ ចំពោះ​កម្មករនិយោជិត​ក្រៅ​ប្រព័ន្ធ​ដោយបាន​ចុះ​បញ្ជិកា​ចំនួន​ ៩៣១​ សហគ្រាស​មាន​សមាជិក​ចំនួន​ ៨៧ ៥០២ ​នាក់​។

​លើសពីនេះ​ទៀត​លោក​បាន​បញ្ជាក់ទៀតថា​រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យអនុវត្ត​រប​ប​សន្តិសុខ​សង្គម​ផ្នែក​សោធន​ក្រោម​ច្បាប់​ការងារ​នៅ​ថ្ងៃទី​ ១ ​ខែកក្កដា​ ឆ្នាំ​ ២០២២​ នេះ​។ ​ប៉ុន្តែ​ទុកពេល​ ៣​ ខែ​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​របប​នេះ ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​បាន​យល់ដឹង​ជាមុនសិន ​មុននឹង​អនុវត្ត​ផ្លូវការ​នៅ​ខែតុលា​ឆ្នាំ ២០២២​ ខាងមុខ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម