កំ​ពង់​ឆ្នាំង​ កំពុងអភិវឌ្ឍន៍​រង្វង់​មូលទូក​ និង​ពង្រីក​ផ្លូវ​៤ខ្សែទៀត ដើម្បី​ងាយ​ស្រួល​និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កំ​ពង់​ឆ្នាំង​ កំពុងអភិវឌ្ឍន៍​រង្វង់​មូលទូក​ និង​ពង្រីក​ផ្លូវ​៤ខ្សែទៀត ដើម្បី​ងាយ​ស្រួល​និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ

Published

on

​ក្នុង​រយៈពេល​មួយ​អាទិត្យ​កន្លង​មក​នេះ នៅ​ចំណុច​រង្វង់​ទូក​ស្ថិត​នៅ​ក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង អាជ្ញាធរ​ខេត្ត​ កំពុង​តែ​ធ្វើការ​អភិវឌ្ឍន៍​រង្វង់​មូល​តូច​ បាន​និង​កំពុង​ពង្រីក​ផ្លូវ​ធំៗ​៤​ខ្សែ ចេញ ពី​រង្វង់​មូល​ទូក គឺ​មួយ​ខ្សែ​ទៅកាន់​ផ្សា​រកំ​ពង់​ឆ្នាំង​ថ្មី​និង​៣ ខ្សែ​ទៀត ចេញទៅ​កាន់​ផ្លូវជាតិ​លេខ​៥​ផងដែរ ដែល​នេះ ​គឺ​ផ្តើម​ចេញ​ពី​កត្តា​ប្រទេស​មាន​សុខសន្តិភាព។​

​តាម​គម្រោង​ប្លង់​នៅ​លើ​ផ្ទាំង​ប៉ាណូ​ពីរ​ផ្ទាំង​ ដែល​អាជ្ញាធរ​បាន​ដាក់​តាំង នៅ​ចំណុច​រង្វង់​ទូក​ខាងលើនេះ ដែល​នៅ​ក្នុង​ប្លង់​មាន​ចុះហត្ថលេខា​របស់​ស្ថាប័ន​គ្រប់​ជំនាញ​និង​ក្រុមប្រឹក្សា​ខេត្ត និង​លោក​អភិបាលខេត្ត​ផង​ដែរ​នោះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចេញពី​រង្វង់​មូល​ទូល​គោក​ទៅកាន់​ផ្លូវ​លេខ១ សង្កាត់​ខ្សា​ម​ គឺ​ត្រូវ​ពង្រីក​ផ្លូវ​ឲ្យ​បាន​ទទឹង ៦០ ម៉ែត្រ, ផ្លូវ​ទី​២​ ចេញពី​រង្វង់​មូល​ទូក​ទៅកាន់​ផ្សារ​កំពង់​ឆ្នាំង​ថ្មី​ និង​មាត់ទន្លេ​ ក៏​ត្រូវ​ពង្រីក​ផ្លូវ​ឲ្យ​បាន​ទទឹង ៦០ ម៉ែត្រ​ដូចគ្នា, ផ្លូវ​ទី​៣ ចេញពី​រង្វង់​មូល​ទូក ទៅកាន់​ភូមិ​ស្មែ​ត​ផ្លូវជាតិ​លេខ​៥ ត្រូវ​ពង្រីក​ផ្លូវ ឲ្យ​មាន​ទទឹង ៤០ ម៉ែត្រ, ផ្លូវ​ទី៤ ចេញពី​រង្វង់​មូល​ស្តូប​ទៅកាន់​ស្ថានីយ​ប្រេង​តេ​លា សង្កាត់​ខ្សា​ម ជាប់​ផ្លូវជាតិ​លេខ​៥ ត្រូវ​ពង្រីក​ផ្លូវ​ឲ្យ​មាន​ទទឹង​៣០ ម៉ែត្រ ​ផងដែរ។ ចំពោះ​រង្វង់​មូល​ទូក​នោះ ត្រូវ​ពង្រីក​ផ្លូវ​ជុំវិញ​ឲ្យ​ធំ​ទូលាយ​ជាង​មុន​ផង​ដែរ​។ ដោយឡែក​នៅ​ជុំវិញ​ផ្សារ​កំពង់​ឆ្នាំ​ថ្មី​ អាជ្ញាធរ​ខេត្ត​ ក៏បាន​កសាង​ផ្លូវ​ក្រាល​កៅស៊ូ​បាន​ជុំវិញ​យ៉ាង​ល្អ​ស្អាត​រួចហើយ និង​នៅ​ផ្លូវ​មាត់ទន្លេ​ជាប់​កំពង់ផែ​ថ្មី​ ក៏​កំពុង​ចាក់​ផ្លូវ​បេតុង​ឲ្យ​បាន​ធំ​ទូលាយ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល ​ក្នុង​ការ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ឡើង​ចុះ​កំពង់ផែ​ថ្មី​ផង​ ដែរ​។​

​គម្រោង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់​ខាង​លើ​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ ក៏ដូចជា​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ មានការ​រីករាយ​ត្រេកអរ​យ៉ាង​ខ្លាំង និង​បាន​យល់ថា ហេដ្ឋារចនាសម្ព័ន្ធ​ខាងលើនេះ គឺ​ផ្ដើមចេញពី​កត្តា​សុខសន្តិភាព ដែល​នាំ​និង​គ្រប់គ្រង​ប្រទេស​ដោយ សម្ដេច​អគ្គ​​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដ៏​ឈ្លាសវៃ និង សង្ឃឹមថា​ក្នុង​ពេល​ខាងមុខនេះ ខេត្ត​កំពង់ឆ្នាំង​នឹង​មាន​មុខមាត់​ថ្មី​យ៉ាង​ស្រស់​ស្អាត​មួយ​កម្រិត​ថែមទៀត​ ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ទស្សនា​លេង​កម្សាន្ត​ផ្សារ​កំពង់ឆ្នាំង​ថ្មី​ ដែល​នៅ​ជាប់​នឹង​មាត់​ទ​​ន្លេ​ក្នុង​ទីក្រុង​កំពង់ឆ្នាំង​៕

អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ

សូមចុចអាន៖ ​ដំណឹងល្អ!រដ្ឋាភិបាល បន្តលើកលែងពន្ធប្រថាប់ត្រា ការទិញផ្ទះមិនលើស ៧ម៉ឺនដុល្លារ ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ8 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ8 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ9 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ10 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ11 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services