លោក សុខ ឥសាន​៖ គណបក្ស​ប្រជាជន​កម្ពុជា​ចាត់ទុក​យុវជន​ជា​មនុស្ស​ថ្មី ជា​ទំពាំង​ស្នង​ប្ញ​ស្សី​ដ៏​មាន​សក្តានុពល​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក សុខ ឥសាន​៖ គណបក្ស​ប្រជាជន​កម្ពុជា​ចាត់ទុក​យុវជន​ជា​មនុស្ស​ថ្មី ជា​ទំពាំង​ស្នង​ប្ញ​ស្សី​ដ៏​មាន​សក្តានុពល​

Published

on

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា បានចាត់ទុក​យុវជន​ជា​មនុស្ស​ថ្មី និង​ជា​ទំពាំង​ស្នង​ប្ញ​ស្សី​ដ៏​មាន​សក្តានុពល​សម្រាប់​ប​ន្ត​វេន​ដឹកនាំ​ប្រ ទេស​ទៅ​អនាគត ហើយ​ការដំឡើង​ថ្នាក់​លោក ហ៊ុន ម៉ា​ណែ​ត គឺជា​ការ​សមស្រប ដោយសារ​លោក​ជា​ប្រធាន​អង្គការ​យុវជន​ថ្នាក់កណ្តាល​របស់​គណបក្ស ដែលមាន​តួនាទី​សំខាន់​រួចទៅហើយ​។​

​លោក សុខ ឥសាន អះអាង​យ៉ាង​ដូច្នេះ​ថា “​គោល​ការណ៍​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បក្ស​ដឹកនាំ​រាជរដ្ឋាភិបាល​ចាត់តាំង​អនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​ឲ្យ​ចេញ​ជាការ​ជាក់ស្តែង និង​គណ​ចលនា​មហាជន ជា​អ្នក​ឃោសនាអបរំ​មហាជន​ប្រជាជន​ឲ្យ​យល់ដឹង​ពី​កម្មវិធី​នយោបាយ​គណបក្ស ភ្ញាក់រលឹក​ចូលរួម​អនុវត្ត​កម្មវិធី​នយោបាយ​គណបក្ស​ឲ្យ​បានសម្រេច​ជោគជ័យ​”​។ លោក​បញ្ជាក់ថា “​ការតែងតាំង​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​អនុប្រធាន​គណ​ចលនា​មហាជន​គណបក្ស គឺ​ផ្អែកលើ​សំណូមពរ​ចាំបាច់ នៃ​ភារកិច្ច​នយោបាយ​របស់​គណបក្ស​។ គណបក្ស​ប្រជាជន​កម្ពុជា ចាត់ ទុក​យុវជន​ជា​មនុស្ស​ថ្មី ជា​ទំពាំង​ស្នង​ប្ញ​ស្សី​ដ៏​មាន​សក្តានុពល​សម្រាប់​ប​ន្ត​វេន​ដឹកនាំ​ប្រទេស​ទៅ​អនា គត​”​។​

​បើតាម​លោក សុខ ឥសាន ការដំឡើង​ថ្នាក់​លោក ហ៊ុន ម៉ា​ណែ​ត ពី​សមាជិក​គណ​ចលនា​មហាជន ទៅ​អនុប្រធាន​គណ​ចលនា​មហាជន គឺជា​ការ​សមស្រប ដោយសារ​លោក​ជា​ប្រធាន​អង្គការ​យុវជន​ថ្នាក់កណ្តាល​របស់​គណបក្ស ដែលមាន​តួនាទី​សំខាន់​រួចទៅហើយ​។ កា​រស​ម្រ​ច​តែងតាំង​នេះ គឺជា​សំណូមពរ នៃ​ការពង្រឹង​គណ​ចលនា​មហាជន​របស់​គ​ណ​បក្ស​បន្ថែមទៀត​។ លោក​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា មាន​គោល​ការ​ណ៏​បណ្តុះបណ្តាល​ជួរ​យុវជន​របស់ខ្លួន​ជាប្រចាំ ដោយ​ម្ចាស់ការ​គ្រប់ ពេល ដើម្បី​ធានា​បេសកកម្ម​បន្តវេន​ដឹកនាំ​ប្រទេស ហើយ​គណបក្ស​ប្រជាជន​កម្ពុជា អត់​មាន​គោ​លារ​ណ៍បណ្តុះបណ្តាល និង​តែងតាំង​យុវជន​មកពី​គណបក្ស​ផ្សេង​ទេ ទុក​សិទ្ធិ​ឲ្យ​គណបក្ស​ទាំង​ង​នោះ​កសាង​ជួរ​យុវជន ដោយ​ខ្លួនឯង​ចុះ​។​

​លោក សុខ ឥសាន ឲ្យ​ដឹង​ដែរ​ថា គណ​ចលនា​មហាជន​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា មាន​ខ្សែ​រយៈ​ពី​ថ្នាក់កណ្តាល​រហូតដល់​មូលដ្ឋាន ហើយដោយ​សារ​គណ​បក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​មាន​គោល​ការ​ណ៍ច្បាស់លាស់ ទើប​ទទួលបាន​ការគាំទ្រ និង​ចូលរួម​ពី​មហាជន​ប្រជាជន​យ៉ាងច្រើន​កុះ​ករ ដែល​រហូតមក​ដល់ពេលនេះ​មាន​សមាជិក​សមាជិកា​ជាង​៦​លាន​នាក់​នៅ​ទូទាំងប្រទេស ហើយ​ដោយសារ​គណបក្ស​មាន​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​រឹងមាំ ទើប​គណបក្ស​រក្សា​បាន​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ល្អ និង​រក្សា​អត្ថិភាព​ដឹកនាំ​បា​នយូរ​អង្វែង​រាប់​ទសវត្សរ៍​ រហូតមកដល់​ពេលនេះ​។​

​សូមបញ្ជាក់ថា ការលើកឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ដំឡើង​ឋានៈ​លោក ហ៊ុន ម៉ា​ណែ​ត ជា​អនុប្រធាន​គណៈ​ចលនា​មហាជន​នៃ​គណៈកម្មាធិការ​កណ្ដាល តាម​លិខិត​ចុះ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២០ ចុះហត្ថលេខា​ដោយ​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បើ​តាម​សេច​ក្តីសម្រេច​នោះ ការសម្រេច​តែងតាំង​លោក ហ៊ុន ម៉ា​ណែ​ត នេះ ដោយ​យោងទៅលើ​សេច​ក្តីសម្រេច​លេខ៣២៧/១៥ ស​ស​.​គក ចុះ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥, សំ​ណូ​ពរ​ការងារ និង​សមត្ថភាព​របស់​មន្ត្រី​គណបក្ស​, សំណើ​របស់​គណៈ​ចាត់តាំង នៃ​គណៈកម្មាធិការ​កណ្ដាល និង​មតិ​របស់​គណៈ​ប្រចាំ​ការ នៃ​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​៕

អត្ថបទ ៖ កោះ​កែវ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ10 mins ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ35 mins ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

ព័ត៌មានជាតិ55 mins ago

អាជ្ញាធរស្រុកកៀនស្វាយទុកពេលឲ្យពលរដ្ឋ៤ថ្ងៃរុះរើសំណង់រំលោភផ្លូវសាធារណៈ

ព័ត៌មានជាតិ59 mins ago

រក​ឃើញ​​​អ្នក​ឆ្លង​កូវីដ១៩ ចំនួន​២​នាក់​ ទៀត​នៅ​ប៉េង​ ហួត ៦០​ម៉ែត្រ​​

ព័ត៌មានជាតិ1 hour ago

គិតមក​ដល់​ល្ងាចនេះ ទីតាំង​ពាក់ព័ន្ធ​ព្រឹ​ត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន​៧៥​ទីតាំង ​ត្រូវ​បាន​អាជ្ញាធរបិទ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services