ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា ណែនាំសមាជិកបក្សថ្មីខេត្តស្វាយរៀងត្រូវមានជំនឿលើការដឹកនាំរបស់គណបក្ស និងរួមគ្នាថែរក្សាសន្តិភាព
ឯកឧត្តម ឌី វិជ្ជា ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងស្វាយរៀង ខេត្តស្វាយរៀង បានណែនាំដល់សមាជិកបក្សថ្មីវ័យក្មេង ត្រូវមានជំនឿលើការដឹកនាំរបស់គណបក្ស រួបរួមសាមគ្គី និងបន្តថែរក្សាការពារ (សន្តិភាព) និងសមិទ្ធផលនានាដែលបានស្ថាបនាតម្កល់ទុកនៅតាមភូមិ/ឃុំ/សង្កាត់ ដោយគណបក្ស និងសប្បុរសជន។

ឯកឧត្តម ឌី វិជ្ជា មានប្រសាសន៍ណែនាំដល់សមាជិកគណបក្សថ្មីបែបនេះ ក្នុងឱកាសញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាបញ្ជូលថ្មីចំនួនជាង ៣០០ នាក់នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងនាមគណៈកម្មាធិការកណ្ដាលឯកឧត្តម ឌី វិជ្ជា បានអបអរសាទរចំពោះប្អូនៗយុវជនទាំងអស់ ដែលបានជ្រើសរើស និងចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ គឺជាជម្រើសមួយដ៏ល្អពីព្រោះគណបក្សប្រជាជនកម្ពុជាតែងតែរួមសុខរួមទុក្ខជាមួយពលរដ្ឋនៅគ្រប់កាលៈទេសៈ ពិសេសធ្វើការអភិវឌ្ឍជាតិលើគ្រប់វិស័យ។

ដោយឡែក សម្រាប់ខេត្តស្វាយរៀងក្រោមការដឹកនាំរបស់គណបក្សមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានបក្ស និងជាអតីតនាយករដ្ឋមន្រ្ដី និងបន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបច្ចុប្បន្ន បានខិតខំពុះពារដឹកនាំអ្នកវិនិយោគចូលមកបង្កើតរោងចក្រនៅតាមតំបន់នានាទូទាំងខេត្តបង្កឲ្យពលរដ្ឋរកចំណូលតាមរយៈរោងចក្រសហគ្រាសបន្ថែមលើរបបកសិកម្មដើម្បីលើកកម្ពស់ជីវភាពបានយ៉ាងល្អប្រសើរ។
ឯកឧត្តម បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដូច្នេះលោកលោកស្រី ដែលប្រកាសបញ្ចូលជាសមាជិកថ្មីនៅថ្ងៃនេះ ត្រូវបន្តសិក្សា ជីវប្រវត្តិបក្សឲ្យបានស៊ីជម្រៅ សំដៅបង្កើតសមត្ថភាពភាព និងចូលរួមបន្តដឹកនាំរក្សាការពារគណបក្ស ពិសេសបន្តអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសនេះ កញ្ញា ហោ សុផារ៉ា បានបង្ហាញក្ដីសប្បាយរីករាយ ចំពោះគណៈកម្មាធិការបក្សក្រុងដែលបានឱ្យរូបនាងបានចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។ កញ្ញា បានប្តេជ្ញាចិត្តបន្តថែរក្សាគណបក្សកេរ្ដិ៍ដំណែលរបស់គណបក្ស និងរបស់ថ្នាក់ដឹកនាំ តាមរយៈបោះឆ្នោត និងផ្តល់ឱកាសជូនគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេសនៅគ្រប់ៗអាណត្តិ ពីព្រោះគណបក្សប្រជាជនកម្ពុជាតែងតែយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


