Connect with us

ព័ត៌មានជាតិ

ព័ត៌មាន​បន្ថែម​​ពី​ម្ចាស់​ចម្ការ​ជុំវិញ​ការធ្លាក់​ថ្លៃ​ក្រូចពោធិ៍សាត់​នៅ​ខេត្ត​បាត់ដំបង

បានផុស

នៅ

ប្រជាកសិករ​ដែល​ប្រកបមុខរបរ​ដាំ​ដំណាំ​ក្រូចពោធិ៍សាត់​ ក្នុង​ខេត្តបាត់ដំបង​ កំពុងតែប្រមូលផលបណ្តើរៗក្នុងឆ្នាំនេះ បើទោះបីដើមដៃឆ្នាំនេះបានធ្លាក់ចុះតម្លៃជាង២ឆ្នាំមុនបន្តិច​មែន ក៏​មិនទាន់ដល់កម្រឹតធ្វើឲ្យប៉ះពាល់ប្រាក់ចំណូល គ្រួសារធ្ងន់ធ្ងរណាស់ណានោះទេ ខ​ណះកន្លងទៅពួកគាត់ធ្លាប់បញ្ជាក់ច្បាស់ៗថា មុខរបរដាំក្រូចពោធិ៍សាត់គឺទទួលបានប្រាក់ចំណូលគ្រួសារសមល្មមជាងដំណាំស្រូវ បើទោះរដូវខ្លះបានធ្លាក់តម្លៃបន្តិចក៏ដោយចុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាកសិករ​ឈ្មោះ​ ជា ឆោ​វ័​ន្ត​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ និងលោកលឹម លីអាយុ ៤៣ ឆ្នាំ ជាម្ចាស់ចម្ការស្ថិត​នៅ​ភូមិ​ អូរ​ខ្ជាយ ​ឃុំ​វត្ត​តា​មិ​ម​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ បានប្រាប់កម្ពុជាថ្មីឲ្យ​ដឹងនៅថ្ងៃទី​១៨ ខែសីហា​នេះ​ប្រហាក់ប្រហែលគ្នាថា គ្រួសារលោកទាំងពីរ កំពុងប្រមូលផលដើមដៃជាបណ្តើរៗ។ តែឆ្នាំនេះធ្លាក់តម្លៃបន្តិចបើធៀបកាលពី ២ឆ្នាំមុន ដោយការធ្លាក់​តម្លៃនេះ លោកបានបញ្ជាក់យ៉ាងច្បាស់ថា មកពីកត្តាម្ចាស់ចម្ការ២ទៅ៣នាក់ បានគ្នាទៅទិញផ្លែក្រូចពី”ក្រវ៉ាញ”ខេត្តពោធិ៍សាត់មកលក់ជំនួសថាជាផ្លែក្រូចរបស់ខ្លួន ខណះដែលហុចផលមិនទាន់ហើយយកមកលក់ក្នុងតម្លៃទាបជាងផ្លែក្រូចអ្នកដាំក្នុងខេត្តបាត់ដំបង ទើបធ្វើឲ្យប៉ះពាល់ដល់អ្នកដាំផ្សេងៗនៅក្នុងភូមិសាស្ត្រខាងលើជាមួយគ្នា។

លោបន្តថា កាលពី ២ឆ្នាំជាប់ៗគ្នាកន្លងទៅ អាជីវករ​មក​ទិញ​ដល់​ចម្ការ ​ក្នុង​តម្លៃ​១​ផ្លូន​ស្មើ​ ៤០​ផ្លែ​ក្រូច​ បាន​តម្លៃ​ ៦ ​ម៉ឺ​ន​រៀល ​សម្រាប់​គ្រាប់​ផ្លែ​លេខ​ ១​ ហើយ​ផ្លែ​លេខ​ ២​បាន​៥​ម៉ឺ​ន​រៀល ​និង​លេខ​ ៣​បាន​ ៤​​ម៉ឺ​ន​រៀល។​ តែដើមដៃឆ្នាំនេះលក់បានតែ ៥មុឺន រៀលសម្រាប់គ្រាប់ផ្លែលេខ ១ ហើយផ្លែលេខ ២បាន ៤មុឺនរៀលនិងលេខ ៣បាន ៣មុឺនរៀល ដែលតម្លៃនេះដោយសារតែម្ចាស់ចម្ការដែលប្រកបរបរដូចគ្នា បានទៅម៉ៅទិញផ្លែក្រូចពីខេត្តពោធិ៍សាត់មកលក់ជំនួសថាផ្លែក្រូចរបស់​ខ្លួនទើបលក់តម្លៃទាប ទំនងអ្នកបរិភោគមិនត្រូវចិត្តរសជាតិខុសពីឆ្នាំមុនៗដែលជាផ្លែក្រូចក្នុងខេត្តបាត់ដំបង ទើបអតិថិជនឲ្យតម្លៃទាបតាមហ្នឹង។ ម្ចាស់ចម្ការទាំងពីរសង្ឃឹមថា តម្លៃនឹងកើនឡើងវិញក្រោយពីអតិថិជនបានដឹងអំពីរសជាតិ​មិនឆ្ងាញ់ហើយលក់ថោកមកពីទីណាពិតប្រាកដ។

ម្ចាស់​ចម្ការ​ទាំងពីរ​បន្តថា ជាធម្មតាទេ ទំនិញឬផលិផលកសិផល អ្វីក៏មានការឡើងនិងចុះដែរ បើនិយាយពីតម្លៃ។ ដោយឡែក សម្រាប់ផ្លែក្រូចពោធិ៍សាត់ខេត្តបាត់ដំបង ដែលបានធ្លាក់តម្លៃនៅដើមដៃនាឆ្នាំនេះបង្កដោយម្ចាស់ចម្ការមួយចំនួន ដែលប្រកបរបរដូចគ្នាហើយនៅក្នុងភូមិសាស្ត្រតែមួយខាងលើនេះ មិនអាចធ្វើឲ្យខូចរសជាតិដើមរបស់អ្នកបាត់ដំបងឡើយ ហើយវានឹងអាចបានតម្លៃដូចរាល់ឆ្នាំឡើងវិញ ខណះដែលអ្នកទាំងនោះលក់តម្លៃទាបហើយរសជាតិខុស​ប្លែក​ពីគ្នាហើយត្រូវបានអ្នកបរិភោគបានដឹងច្បាស ។

ការលើកឡើងរបស់ប្រជាកសិករជាម្ចាស់ចម្ការទាំងពីរខាងលើ ត្រូវបានលោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបានឆ្លើយតបជាមួយការណែនាំស្រដៀងនឹងការលើកឡើងរបស់ម្ចាស់​ចម្ការ​ទាំងពីរខាងលើដែរថា ជាធម្មតាទីផ្សារសេរីអ្វីៗក៏មានចុះនឹងឡើងតម្លៃដែរ។ តែបើសម្រាប់ផ្លែក្រូចខេត្តបាត់ដំបងលោកមិនជឿថា វានឹងចុះថោកខ្លាំងទេដោយសាតែរសជាតិ​របស់វា ហើយរឿងនាំចូលវាមិនបង្កដល់តម្លៃធ្ងន់ធ្ងរទេ។ បើសិនជាការនាំចូលក្នុងស្រុកដូចគ្នាកុំឲ្យតែការនាំចូលពីក្រៅស្រុកទើបជាផលប៉ះពាល់។ សំខាន់ត្រូវថែទាំឲ្យផ្លែក្រូចមានសុខភាពល្អបង្កើនទំហំធំល្អ ដោយមិនប្រើជាតិគីមីហួសកម្រឹត ទើបក្រូចបាត់ដំបងរក្សារសជាតិដើមនិងតម្លៃបានថេរល្អគ្រប់រដូវកាលបើធ្លាក់ថ្លៃក៏តិចតូចដែរ មិនប៉ះពាល់សេដ្ឋកិច្ចគ្រួសាររបស់កសិករធ្ងន់ធ្ងរនោះទេ។

បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរ​កសិកម្ម​ខេត្ត​បាន​បង្ហាញថា ដំណាំ​ក្រូចពោធិ៍សាត់​ក្នុង​ខេត្តបាត់ដំបង​ ប្រជាកសិករបាន ធ្វើ​ការដាំ​ដុះ​លើ​ផ្ទៃដី​សរុប​៩២២​ហិកតា ​ក្នុងនោះ​ផ្ទៃដី​ប្រមូល​ផល​សរុប​៨២៤​ហិកតា​និង​បរិមាណ​ផល​សរុប​១១,៤៦២​តោន​ និង​ទិន្នផល​សរុប​១៣,៩១០​តោន​៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី

វប្បធម៌ ជំនឿ១ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម