ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិនហត់នឿយចិត្តពេលឃើញសម្រែកដង្ហោយហៅកូនចៅចេញពីចម្ការ លោក ខឹម វាសនា
អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនលោកស្រី បាន ស្រីមុំបានបង្ហោះសារបង្ហាញអារម្មណ៍ហត់នឿយក្នុងចិត្តពេលបានឃើញសកម្មភាពឪពុកម្ដាយដង្ហោយហៅកូនចៅចេញពីចម្ការលោក ខឹម វាសនា។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី ០៤ ខែកញ្ញា លោកស្រី បាន ស្រីមុំ សរសេរថា សម្រែកដង្ហោយហៅកូនចៅចេញពីចម្ការលោក ខឹមវាសនា ខណៈឪពុកម្ដាយដែលឃើញកូនចៅត្រូវមន្តអាគមន៍ចេញមកតបស្នង ដោយប្រើពាក្សសំដីព្រហើនរមិលគុណចំពោះ ឪពុកម្តាយ តា យាយ ដែរលោកខំចិញ្ចឹមតាំងពីបាតជើងក្រហមលោកបារម្ភពីសេចក្តីសុខទុក្ខកូនចៅ។

លោកស្រី បាន ស្រីមុំបានថ្លែងថា «ខ្ញុំគិតហើយគិតទៀតនៅតែមិនយល់ធម្មតាយើងជាអ្នកនយោបាយមុននឹងយើងធ្វើអ្វីមួយ គឺតែងតែគិតគូរពីប្រយោជន៍ប្រជាជនជាចម្បង ហេតុអី! អ្នកនយោបាយព្រហ្មស្នា បង្កលក្ខណៈធ្វើឱ្យក្រុមគ្រួសារព្រាត់ប្រាស់បែកបាក់គ្នា ក្មេងល្អមានចំណេះដឹងក្លាយជាក្មេងព្រហើន ម្តាយបង្ហូរទឹកភ្នែកចេញជាឈាម ខ្ញុំយល់អារម្មណ៍ ម្តាយ ឪពុកគ្រប់រូប ពិតជាឈឺចាប់ណាស់»។

លោកស្រីអភិបាលខេត្តប៉ៃលិនបញ្ជាក់ថា បានឃើញបុគ្គម្នាក់សម្ដែងបោកទឹកចិត្តអ្នកមានគុណ ដើម្បីយកផលប្រយោជន៍ ដែលលោកស្រីបញ្ជាក់ថា គួតែឈប់ទៅលាក់មិនបានទេ ការពិតនៅតែជាការពិត៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


