Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ ប្រកាស​រក​ក្រុម​គ្រួសារ​សព​បុរស​ម្នាក់​ ដែល​គ្រោះថ្នាក់​លើ​ផ្លូវ​៦០​ម៉ែត្រ​

បានផុស

នៅ

សមត្ថកិច្ច​នគរបាល​ខណ្ឌ​មានជ័យ​ បាន​ធ្វើការ​ប្រកាស​រក​គ្រួសារ​សព​បុរស​ម្នាក់​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ​លើ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ​។​

តាម​ប្រភព​ពី​ លោក​អនុសេនីយ៍ឯក ជា រតនា នាយ​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​ បាន​និយាយ​ថា កាល​ពី​វេលា​ម៉ោង​២១​និង​២២​នាទី ​យប់​ថ្ងៃទី​២៦​តុលា​ មាន​ករណី​គ្រោះ​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយ​ប៉ុស្តិ៍ ​បន្ត​ថា ​នៅ​ម៉ោង​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់ ​ក្នុង​វ័យ​ជាង​៣០​ឆ្នាំ​ ស្លៀក​ខោខ្លី​ពណ៌​ខៀវ ពាក់​អាវយឺត​ដៃ​ខ្លី​ ពណ៌​ខ្មៅ បាន​បើកបរ​ម៉ូតូ ម៉ាក​សង់​ ស៊េរី​២០១៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១CU៤៨ ១៩ ធ្វើ​ដំណើរ​ចេញពី​ច្រមុះ​ជ្រូក​ក្បាលថ្នល់​ ឆ្ពោះ​មក​ផ្លូវ​៦០​ម៉ែត្រ​ត្បូង​។

បន្ថែម​ពី​នោះ ​លុះ​មកដល់​ជិត​ភ្លើងស្តុប​ក្នុងភូមិ​ព្រែក​តា​គង់​ សង្កាត់​ចាក់អង្រែលើ ​ខណ្ឌ​មានជ័យ ​រាជ​ធានី​ភ្នំពេញ​ ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​រថយន្ត​មិន​ស្គាល់​ម៉ាក​ និង​ស្លាក​លេខ ​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​។​

សាក្សី​ ប្រាប់​ថា​ រថយន្ត​បង្ក​ បាន​បើក​គេច​បាត់​ បន្សល់ទុក​សព​ជនរងគ្រោះ​នៅ​កន្លែង​កើតហេតុ​។​

បន្ទាប់​ពី​កើតហេតុ​ សព ​ត្រូវបាន​រថយន្ត​សា​ម៊ុ​យ​ដឹក​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួល​ធ្វើបុណ្យ​។ ​តាម​ភិនភាគ​ គឺ​ជនរងគ្រោះ​មាន​ទីលំនៅ​ជិត​ៗ​នេះ​ទេ​៕

អត្ថបទ ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ១៩ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២៤ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៤១ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម