ព័ត៌មានជាតិ
ពលករខ្មែរមកពីប្រទេសថៃ ៤០នាក់ កំពុងធ្វើចត្តាឡីស័កតាមវិធានការរបស់ក្រសួងសុខាភិបាលនៅខេត្តកំពង់ឆ្នាំង
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នេះ បានថ្លែងឲ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ មន្ទីរសុខាភិបាល កំពុងគ្រប់គ្រងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ធ្វើចត្តាឡីស័កចំនួន៤០នាក់ ។ ក្នុងនោះចំនួន៣៧នាក់ កំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលកម្រិត២ សាលាគំរូក្រុងបាវិតក្នុងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង ដោយឡែកចំនួន៣នាក់ទៀត ធ្វើចត្តាឡីស័កតាមផ្ទះ នៅក្នុងស្រុកបរិបូណ៌។

លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏សូមអំពាវនាវផងដែរដល់ពលករទាំងអស់ ដែលត្រឡប់មកពីប្រទេសថៃ សូមចូលរួមធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវទៅតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវី១៩ កុំឲ្យរាលដាលឆ្លងចូលក្នុងសហគមន៍យើង ។
ដោយឡែកលោក ស៊ិន ចាន់សារ៉េត ប្រធានមណ្ឌលចត្តាឡីស័ក កម្រិត២សាលាគំរូក្រុងបានអោយឲ្យដឹងថា នៅក្នុងមណ្ឌលចត្តាឡីស័កកម្រិត២សាលាគំរូក្រុង គិតត្រឹមថ្ងៃទី២៧ ខែធ្នូនេះ កំពុងគ្រប់គ្រងពលករដែលធ្វើចត្តាឡីស័កសរុបចំនួន៣៦នាក់ ក្នុងនោះមានស្រី៧នាក់ ហើយក៏មានកុមារពីរនាក់ផងដែរ គឺប្រុសម្នាក់ ស្រីម្នាក់ ។ប៉ុន្តែពលករទាំងអស់ខាងលើនេះ ពុំមែនជាពលករដែលមកពីខេត្តសាមុតសាខនប្រទេសថៃនោះទេ គឺមកពីខេត្តផ្សេងទៀតក្នុងប្រទេសថៃ។

មណ្ឌលចត្តាឡីស័កកម្រិត២នេះមានបន្ទប់សរុបចំនួន១០បន្ទប់ ហើយក៏កំពុងរៀបចំបន្ទប់បន្ថែម១០ទៀត ដើម្បីត្រៀមទទួលអ្នកធ្វើចត្តាឡីស័ក ។
លោកប្រធានមណ្ឌលចត្តាឡីស័ក បានបញ្ជាក់ឲ្យដឹងទៀតថា គ្រូពេទ្យដែលកំពុង ប្រចាំការពិនិត្យនិងព្យាបាលអ្នកធ្វើចត្តាឡីស័កក្នុងមណ្ឌលសាលាគំរូក្រុងនេះ សរុបមានចំនួន៣ក្រុម ដែលក្នុងមួយក្រុម២មានពី៣នាក់ទៅ៤នាក់ ក្នុងនោះដែរ ក៏មានអ្នកស្ម័គ្រចិត្ត ដែលជាគ្រូពេទ្យចូលនិវត្តន៍ចំនួន១១ នាក់ផងដែរ។

ដោយឡែកចំពោះពលករដែលកំពុងធ្វើចត្តាឡីស័កនេះ គឺបានធ្វើតេស្តអវិជ្ជមានម្ដងរួចហើយពីព្រំដែន។ ដូច្នេះគម្រប់១៤ថ្ងៃ ក្រុមគ្រូពេទ្យនឹងយកសំណាកទៅពិនិត្យជាលើកទី២ម្ដងទៀត បើពិនិត្យទៅអវិជ្ជមានកូវី១៩ នោះយើងនឹងអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅមូលដ្ឋានវិញ។ ប៉ុន្តែបើមានវិជ្ជមានវីត១៩វិញនោះ យើងនឹងបន្តឲ្យពួកគាត់ធ្វើចត្តាឡីស័កយ៉ាងត្រឹមត្រូវនៅក្នុងមណ្ឌលនេះជាបន្តទៀត។

ដោយឡែកពលករ២នាក់ ដែលកំពុងធ្វើ ចត្តាឡីស័កនៅក្នុងមណ្ឌលសាលាគំរូក្រុងបានបញ្ជាក់ឲ្យដឹងថា ពួកគាត់មកស្នាក់នៅធ្វើចត្តាឡីស័កនេះ ពុំមានផលលំបាកអ្វីទេ គឺត្រូវបានគ្រូពេទ្យឧបត្ថម្ភអាហារ៣ពេល យ៉ាងត្រឹមត្រូវ ហើយក៏មានកន្លែងសម្រាក កន្លែងមុជទឹកនិងកន្លែងបត់ជើងយ៉ាងត្រឹមត្រូវផងដែរ។
ពួកគាត់ក៏សូមថ្លែងអំណរគុណផងដែរ ដល់គ្រូពេទ្យក៏ដូចជាប្រមុខរាជរដ្ឋាភិបាលដែលបានជួយឧបត្ថម្ភថវិកាសម្រាប់ទិញអាហារដល់ពួកគាត់ ដែលកំពុងធ្វើចត្តាស័កតាមវិធានការក្រសួងសុខាភិបាល៕
អត្ថបទ ៖ ឈៀងថារិទ្ធ





-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


