ព័ត៌មានជាតិ
សាស្រ្តាចារ្យប្រវត្តិវិទ្យា លោក សំបូរ ម៉ាណារ៉ា ប្រាប់ពីបុគ្គលិកលក្ខណៈអ្នកបង្កើតមនោគមវិជ្ជា
សាស្រ្តាចារ្យប្រវត្តិវិទ្យា លោក សំបូរ ម៉ាណារ៉ា បានគូសបញ្ជាក់ថា អ្នកដែលបង្កើតមនោគមវិជ្ជា គួរតែអ្នកដែលបានបំពេញកាតព្វកិច្ចដើម្បីសង្គមជាតិ មិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន នោះជាមនោគមវិជ្ជារីកចម្រើន គូរជាទីគោរព ជាមហាវីរភាពសម្រាប់ជាតិ។

ផ្តល់បទសម្ភាសដល់កម្ពុជាថ្មី លោកសាស្រ្តាចារ្យប្រវត្តិវិទ្យា សំបូរ ម៉ាណារ៉ា បានឲ្យដឹងថា មនោគមវិជ្ជាជាគំនិតមួយរបស់បុគ្គលម្នាក់ៗ គំនិតមួយដែលផុសចេញ អំពីដំណើរវិវត្តនៃការចង់បាន ការទោរទន់ ហើយក៏ចាប់ផ្តើមធ្វើអ្វីមួយដោយការជឿជាក់ និងកំណត់ទិសដៅ។
មនោគមវិជ្ជាជាផ្នែកមួយ ដែលញ៉ាំងឲ្យមនុស្សទាំងឡាយយកចិត្តទុកដាក់ ពិចារណាក្នុងការផ្សំគំនិត ចំណេះដឹងដែលមាន ឈានដល់ការអនុវត្តផ្ទាល់ទៀតផង។ អ្នកដែលបង្កើតមនោគម សុទ្ធតែជាមនុស្សដែលអះអាងថាខ្លួនចង់ឲ្យមនុស្សទាំងឡាយក្លាយជាអ្នកបានទទួលផល។
លោកសាស្តាចារ្យបានបន្តថា មនុស្សបង្កើតមនោគមវិជ្ជា គួរជាមនុស្សធ្វើអំពើល្អ មានការគិតបញ្ញា បម្រើផលប្រយោជន៍ ស្តាប់បេះដួងខ្លួនឯង ស្តាប់គំនិតដែលខ្លួនឯងបានគិតឲ្យបានច្រើន ហើយឲ្យតម្លៃទៅលើអ្នកដទៃឲ្យបានច្រើនបើអាចធ្វើទៅបាន។ ប៉ុន្តែលោកបានលើកឡើងថា ក្នុងចំណោមមនោគមវិជ្ជាទាំងនោះ ក៏មានមួយទៀតគឺជាចិត្តលោភលន់ ជាការបំពាន ទន្រ្ទាន ដែលធ្វើឲ្យអ្នកទាំងឡាយក្លាយទៅជាសាវករបស់ខ្លួន ត្រូវតែធ្វើតាមដើម្បីបំពេញបំណងនៅអ្វីដែលបានដាក់តម្កល់។

ពាក់ព័ន្ធបញ្ហានេះ លោកសាស្តា្រចារ្យ បានលើកឧទាហរណ៏ថា «យើងនាំគ្នាដាក់ស្មៅមុខសេះ បង្អើលឲ្យសេះរត់ ព្រោះតែសេចក្តីស្រេកឃ្លាន សេះដេញតាមស្មៅ ចេះតែរត់តាម ជិតបង្កើយៗ។ នេះហើយមនោគមវិជ្ជាបម្រើផលប្រយោជន៏ដែលឲ្យសេះរត់តាមខ្លួន ដើម្បីទទួលបានស្មៅ តែដល់ទីបំផុតសេះរត់រហូតដល់ដាច់ខ្យល់ស្លាប់ នៅមិនអាចទទួលបានស្មៅ គ្រាន់តែបានឃើញ»។
កត្តាទាំងអស់នេះហើយ ជាមនោគមវិជ្ជាមួយដែលនាំឲ្យបាត់តម្លៃ ភាពជឿជាក់ពិតប្រាដករបស់មនុស្សក្នុងការផ្សំគំនិតនៃការបង្កើតមនោគមវិជ្ជា។
«ទៀតសោទ នាសម័យអង្គរ ព្រះរាជាជាច្រើនអង្គបានបង្កើតនៅមនោគមសម្រាប់កសាងប្រទេសជាតិ ប្រដៅមនុស្ស អប់រំមនុស្សឲ្យបំពេញកាតព្វកិច្ចដើម្បីជាតិ។ ព្រះរាជានៅក្នុងសម័យអង្គរជិះ តែដំរី គោ ក្របី រទះសេះ សម្រាប់សាង់សង់ស្ពាន និងធ្វើអ្វីផ្សេងៗបានបញ្ជាក់ថា ជាមនោគមវិទ្យាមួយ បានបណ្តុះគំនិតប្រជាជនសម័យនោះឲ្យធ្វើអ្វីដើម្បីជាតិ»។ លោកសាស្រ្តាចារ្យ បានបន្ថែម។
ទន្ទឹមនោះ លោកសាស្រ្តាចារ្យបានបង្ហើបថា ចំពោះអ្នកបានជឿទៅលើមនោគមវិជ្ជាអសកម្មយ៉ាងងប់ងល់ នាំឲ្យប៉ះពាល់ឬខូចប្រយោជន៍ដល់ខ្លួនឯង មនុស្សជុំវិញខ្លួនក៏ដូចជាប្រទេសជាតិ៕
ដោយ៖ ឌឿនចាន់ ថារី
-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៧ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
កីឡា៥ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


