ព័ត៌មានជាតិ
លោក សំបូរ មាណ្ណារ៉ា៖ ការធ្វើសប្បុរសធម៌ ជាការរួមចំណែកមួយក្នុងការជួយប្រទេសជាតិ
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្រ្ត បានលើកឡើងថា ការធ្វើសប្បុរសធម៌ ជាការរួមចំណែកមួយក្នុងការជួយប្រទេសជាតិ ជាពិសេស ការជួយទៅដល់អ្នកដែលគ្មានលទ្ធភាពក្នុងការបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។ លោក បានលើកឡើងបែបនេះ នៅក្នុងកិច្ចសម្ពាសជាមួយ«កម្ពុជាថ្មី» កាលពីពេលថ្មីៗនេះ។

សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្រ្ត លោក សំបូរ មាណ្ណារ៉ា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាគំរូមួយដ៏ប្រពៃនៃការធ្វើសកម្មភាពសប្បុរសធម៌ ព្រោះសម្តេច តែងតែជួយដល់អ្នកអ្នកដ៏ទៃដោយមិនចង់បានការតបស្នងមកវិញ ជាពិសេសអ្នកដែលជួបការលំបាក និងគ្មានលទ្ធភាពក្នុងការរៀនសូត្រជាដើម។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ សម្តេច ហ៊ុន សែន បានជួយដល់សិស្សនិន្ទេសA មូយរូបដែលមានឳពុកម្តាយជាជនពិការ ហើយជួបការលំបាក ឱ្យបន្តការសិក្សានូវជំនាញដែលខ្លួនចង់រៀន ព្រមទាំងជួយជ្រុមជ្រែងដល់ក្រុមគ្រួសាររបស់គេថែមទៀត។ តាមរយៈការជួយទាំងអស់នេះ ធ្វើឱ្យគេមានឱកាសបង្កើននូវសមត្ថភាព ចំណេះ ជំនាញសកម្ម ដែលជាតិត្រូវការ និងបានរៀននូវជំនាញដែលគេចង់រៀន ដើម្បីបម្រើឱ្យផលប្រយោជន៍ជាតិ។ លោកថា សកម្មភាពទាំងអស់នេះហើយដែលជាគំរូសម្រាប់ធ្វើកិច្ចការ ដើម្បីប្រទេសជាតិទាំងអស់គ្នា។


ជាមួយគ្នានេះ លោក សំបូរ មាណ្ណារ៉ា ក៏បានអំពាវនាវដល់អ្នកដែលមានទ្រព្យធន ធនធាន និងមានលទ្ធភាព ដែលអាចជួយដល់អ្នកដ៏ទៃបាន ទោះតិច ឬច្រើន សូមចូលរួមចំណែកជាមួយគ្នា ដើម្បីផ្សារភ្ជាប់ទស្សនៈនៃការអភិវឌ្ឍជាតិតាមរយៈការធ្វើសប្បុរសធម៌នេះ។ លោកបន្ថែមថា ការធ្វើសប្បុរសធម៌ ត្រូវធ្វើដើម្បីជាតិ កុំធ្វើដើម្បីតែផលប្រយោជន៍បុគ្គល បក្ខពួក ឬក្រុម ព្រោះសប្បុរសធម៌ពិតប្រាកដ មិនចង់បានអ្វីសម្រាប់ខ្លួនឯងវិញទេ គឺគិតគូរពីផលប្រយោជន៍សម្រាប់ជាតិទាំងមូល៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


