ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំមិនអត់អោនឲ្យអ្នកប្រមាថប្រពន្ធកូនរបស់ខ្ញុំជាដាច់ខាត ខ្ញុំសុខចិត្តដាច់ក្បាល !
ការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងតាមរយៈសារពិសេស ដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញទូរទស្សន៍នានា កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា “ប្រពន្ធខ្ញុំ ទៅជាប្រពន្ធរបស់មេដឹកនាំវៀតណាម កូនប្រុសខ្ញុំ ទៅជាកូនប្រុសរបស់វៀតណាម ដូច្នេះខ្ញុំក៏ចេះខឹងដែរ។ ការប្រមាថនេះ គឺមិនអាចទទួលយកបានទេ ខ្ញុំសុខចិត្តដាច់ក្បាល ក៏សុខចិត្តដែរ។ ក្នុងរឿងនេះ ជនបរទេសទាំងឡាយត្រូវចេះស្ដាប់ភាសាខ្មែរ យកទៅបកប្រែ។ ហេតុអ្វីបានជាប្រពន្ធរបស់ខ្ញុំក្លាយទៅជាប្រពន្ធរបស់មេដឹកនាំបរទេស កូនប្រុសបង្កើតរបស់ខ្ញុំ ដែលកំសត់កម្រ នៅក្នុងគុករបស់អាពត ក្លាយទៅជាកូនរបស់វៀតណាម ? អ្នកឯងត្រូវយល់ ! រឿងហ្នឹងមួយខ្ញុំមិនអាចអត់ឱនឲ្យបានទេ ដាច់ខាតហើយ ទោះបីផែនដីត្រូវរលាយក៏រលាយទៅ អញ្ចឹងអ្នកឯងមិនអាចត្រូវជាមួយខ្ញុំបានទេ។ មុននេះមានអាម្នាក់បានបោកខ្ញុំថា នឹងធ្វើសេចក្តីថ្លែងការណ៍ ថ្កោលទោស តែទីបំផុតអត់ធ្វើ”។
បើតាមសម្តេចតេជោ ហ៊ុន សែន “រឿងហ្នឹងមួយ គឺដាច់ខាតហើយ ខ្ញុំដាច់ខាត បើខ្ញុំមិនការពារ កូនខ្លួនឯង មិនការពារប្រពន្ធខ្លួនឯង ខ្ញុំស្មើនឹងសត្វ និយាយគ្នាឲ្យច្បាស់។ អ្នកឯងចេះខឹងទេ បើគេចោទថា ប្រពន្ធរបស់លោកឯង ជាសាហាយរបស់អ្នកនេះ ជាសាហាយរបស់អ្នកនោះ ជាអតីតសង្សាររបស់អ្នកនេះ ជាអតីតសង្សាររបស់អ្នកនោះ អ្នកឯងខឹងទេ ខ្ញុំជាមនុស្សដែរ ខ្ញុំចេះខឹង។
ប្រពន្ធខ្ញុំកំសត់ណាស់ ស្លាប់កូនមួយហើយ មានកូនមួយទៀតបាន៥ ខែ ប្ដីចែកចេញទៅតស៊ូ នៅពេលជួបឡើងវិញកូនហៅពូ២ខែ។ ខ្ញុំមិនអត់ឱនឲ្យដាច់ខាតហើយ មិត្តភក្តិបរទេសទាំងឡាយកុំមកឡូកឡំលើរឿងនេះ។ រឿងនេះមិនមែនរឿងនយោបាយទេ ជារឿងផ្ទាល់ខ្លួន ប៉ុន្តែរឿងផ្ទាល់ខ្លួននេះ វាពាក់ព័ន្ធទៅនឹងរឿងនយោបាយ ខ្ញុំសុខចិត្តកាត់ដៃខ្លួនឯង បើខ្ញុំលើកលែងឱ្យអាអ្នកប្រមាថប្រពន្ធ និងកូនរបស់ខ្ញុំ”។
សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា “ខ្ញុំមានចៅ ប៉ុន្តែខ្ញុំមិននឹកស្មានថា សារធាតុពួកនេះ អាចធ្វើបែបនេះទៅរួច ការប្រមាថប្រពន្ធ និងកូនរបស់ខ្ញុំ ខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀត ឱ្យជនបរទេសស្ដាប់ឱ្យបាន។ ការប្រមាថមួយនេះ ខ្ញុំមិនអត់ឱនឱ្យទេ មិនអាចយោគយល់បាន មិនអាចទទួលបាន។ ភាសាបីនេះខុសៗគ្នា ភាសាមិនអាចអត់ឱនឲ្យបាន មានន័យថាចប់ហើយ។ មិនអាចរកឃើញនូវការយោគយល់ណាមួយបានទេ មានមួយអត់មួយចឹងហ្មង។ រឿងនេះជារឿងធំសម្រាប់ជីវិតរបស់ខ្ញុំ ព្រោះកំសត់ពេកហើយ យកជីវិតទៅប្ដូរធ្វើដើមទុន ដើម្បីរំដោះខ្មែរចេញពីរបបប៉ុលពត យកជីវិតទៅប្ដូរដើម្បីសន្តិភាពសម្រាប់ខ្មែរសម្រាប់ប្រទេស”។
សូមបញ្ជាក់ថា ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន អំពីការមិនអត់អោនឲ្យអ្នកប្រមាថប្រពន្ធកូនរបស់សម្តេចនេះ សម្តេចមិនបានបញ្ជាក់ចំឈ្មោះទេ ប៉ុន្តែបើទោះបីជាមិនបានបញ្ជាក់ចំឈ្មោះក៏ដោយ គេនៅចាំបានថា លោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង គឺជាអ្នកនិយាយពីរឿងនេះ ហើយត្រូវបានទំលាយដោយលោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


