ព័ត៌មានជាតិ
បើមិនចង់ស្ទះ បងប្អូនអាចធ្វើដំណើរផ្លូវ៦០ម៉ែត្រ ខណៈផ្លូវជាតិលេខ២កំពុងតបណ្តាញទឹកស្អាត
អាជ្ញាធរខណ្ឌមានជ័យ លោក ឡុង ង៉ែត ជាអភិបាលរងខណ្ឌ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះថា ដោយសារតែក្រុមជំនាញរបស់អង្គភាពរដ្ឋាករទឹកកំពុងធ្វើការជួសជុលបណ្តាញទឹកស្អាត នៅតាមបណ្តោយផ្លូវជាតិលេខ២ម្តុំដេប៉ូខ្សាច់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើបង្កឲ្យមានការកកស្ទះចរាចរណ៍ ដូច្នេះអាជ្ញាធរសុំឲ្យអ្នកធ្វើដំណើរសូមធ្វើការបញ្ចៀសចរាចរណ៍ ដើម្បីកុំឲ្យខាតពេល។

លោក ឡុង ង៉ែត បានបន្តថា យានយន្តគ្រប់ប្រភេទ ដែលមានបំណងធ្វើដំណើចូលមករាជធានីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ២ សូមធ្វើការបញ្ចៀសទៅរកផ្លូវ៦០ម៉ែត្រត្រង់ចំណុចភ្លើងស្ដុបមុខវត្តចាក់អង្រែក្រោម ឆ្ពោះទៅរកផ្លូវ៦០ម៉ែត្ររួចបត់ស្តាំទៅអតីតរង្វង់មូលក្បាលថ្នល់ទើបធ្វើដំណើរទៅដោយរលូន។ ព្រោះបើតម្រង់ទិសមកចាក់អង្រែលើទៅស្ពានអាកាសក្បាលថ្នល់ គឺអាចកកស្ទះត្រង់ចំណុចបើកការដ្ឋានជួសជុលបណ្តាញទឹកស្អាតរបស់រដ្ឋ។


លោកអភិបាលរង ខណ្ឌមានជ័យ បានបញ្ជាក់ថា កាលពីវេលាម៉ោង១៦និង៤៧នាទីរសៀលថ្ងៃទី២៩ខែធ្នូនេះ មានធ្លាយបំពង់ទឹកស្អាតទំហំ៥០០មម ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ មុខដេប៉ូខ្សាច់សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បណ្តាលឲ្យទឹកហូរកាត់ផ្លូវទម្រាំរកមូលហេតុឃើញ ហើយខណៈនោះអង្គភាពរដ្ឋាករទឹកបានសម្រេចផ្អាកផ្គត់ផ្គង់ទឹកស្អាតជាបណ្ដោះអាសន្ន ចាប់ពីគល់ស្ពានអាកាសក្បាលថ្នល់ តាមបណ្តោយផ្លូវជាតិលេខ២រហូតដល់រង្វង់មូលព្រះនារាយណ៍រហូតដល់ពេលជួសជុលរួចជាស្ថាពរ៕
អត្ថបទ៖ នរា
សូមចុចអាន៖ ប្រទះឃើញរថយន្តខ្មាន់កាំភ្លើង ម៉ាកលុចស៊ីស RX300 នៅសង្កាត់ពញាពន់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


