ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពព្រឹទ្ធមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងលោកជំទាវ ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ ផ្ញើសារលិខិតរំលែកទុក្ខ ចំពោះមរណភាពព្រឹទ្ធមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ដែលត្រូវជាម្តាយក្មេកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលបានទទួលមរណភាព កាលពីនៅម៉ោង០០និង១៨នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ៩០ឆ្នាំ។
មរណភាពរបស់ព្រឹទ្ធមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី គឺជាការបាត់បង់នូវម្តាយ ម្តាយក្មេក ជីដូន និងជីដូនទួត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ដែលពេញក្នុងមួយជីវិតរបស់ ពព្រឹទ្ធមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ តែងតែប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ល្អប្រពៃ បានពលិកម្មជាច្រើន ទាំងកម្លាំងកាយចិត្ត ប្រឹងប្រែងថ្នាក់ថ្នម ថែរក្សាអប់រំ ផ្តល់ដំបូន្មានល្អៗ ដល់កូន ចៅ និងក្រុមគ្រួសារ ឲ្យបានក្លាយជាធនធានមនុស្សដ៏ល្អ ប្រពៃថ្លៃថ្លាក្នុងសង្គមជាតិ និងបានរួមចំណែកកសាងសមិទ្ធផលនានាជាច្រើន ជាពិសេសក្នុងការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា នៅកម្ពុជាយ៉ាងច្រើនពុំអាចបំភ្លេចបាន។
សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសព ព្រឹទ្ធមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


